ព្រះវិហារៈ នៅវេលាម៉ោង០៦និង៤០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្ម នៅចំណុចយាយអៅ ចម្ងាយពីភូមិប្រហែល ០៩គីឡូម៉ែត្រ ក្នុងភូមិកេរ្ដិ៍ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ។
ជនរងគ្រោះ (ប្រពន្ធ) ឈ្មោះ សៀប ម៉ៅ អាយុ៣០ ឆ្នាំ និងជនសង្ស័យ (ប្តី) ឈ្មោះ ជុំ ជន អាយុ៣០ ឆ្នាំ រត់គេចខ្លួនបាត់ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យវាយជនរងគ្រោះ នឹងដងចបជីកពីក្រោយ ពេលជនរងគ្រោះកំពុងជីកថ្នាំឈើ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង ដោយអ្នកឃើញហេតុការណ៍ផ្ទាល់ គឺកូនជនរងគ្រោះ ។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យ មកផ្តន្ទាទោស តាមច្បាប់ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់