ព័ត៌មានជាតិ

សាហាវ! រថយន្តក្រឡុកស៊ីម៉ង់ត៍ កិនគេស្លាប់និងរបួស សរុប២នាក់ រត់គេចខ្លួនបាត់មិនទទួលខុសត្រូវ!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តក្រឡុងស៊ីម៉ង់ត៍ និងម៉ូតូ បណ្តាលឲ្យកិនបុរសម្នាក់ ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ រួចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ផ្លូវ​១៤៩C ត្រង់ចំណុច​អូរត្រេះ ស្ថិតនៅ​ក្នុង​ ភូមិ​៦​ សង្កាត់​​៤​ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកPulSav ពណ៌ខៀវ គ្មានស្លាកលេខ​ ជិះដោយបុរស២នាក់ ពីត្បូង ទៅ ជើង ដល់ចំណុចកើតហេតុក៏មកមានរថយន្តធំ ១គ្រឿង ប្រភេទក្រឡុកស៊ីម៉ង់ត៍ បើកបរស្របទិសគ្នាបានបុកម៉ូតូជនរងគ្រោះ និងកិនចំបុរសម្នាក់បណ្តាលឲ្យស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ រួចគេចខ្លួនបាត់ស្រមោលតែម្តង៕

មតិយោបល់