ព័ត៌មានជាតិ

ស្ត្រីម្នាក់ឈ្លោះគ្នាជាមួយប្ដី បីកូនមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ

ភ្នំពេញៈ ស្ត្រីម្នាក់ឈ្លោះគ្នាជាមួយនិងប្តីក្រោយខូចចិត្ត បីកូនប្រុសតូចអាយុប្រហែលជា ៣ទៅទៅ៤ឆ្នាំ ដើរមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ សំណាងល្អហើយ ដែលមានអ្នកធ្វើដំណើរតាមផ្លូវនោះចាប់ទាន់ពេលវេលា

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានអ្នកធ្វើដំណើរតាមផ្លូវនោះ សូមមិនបញ្ចេញឈ្មោះបានអោយដឹងថា មុនពេលកើតហេតុខាងលើនេះគឺ ជនរងគ្រោះគាត់រៀបរាប់ទាំងទឹកភ្នែកថា មូលដ្ឋានដែលគាត់បីកូនប្រុសតូចអាយុប្រហែលជា ៣ទៅ៤ឆ្នាំ
ដើរសំដៅមកដល់លើស្ពានជ្រោយចង្វារចាស់ក៏សំដៅបម្រុងនឹងលោតទឹកទាំងកូនម្តាយពីព្រោះ មូលហេតុមកពីឈ្លោះគ្នាជាមួយប្តីក្រោយហើយ ក៏គិតខ្លីបែបនេះតែម្តង សំណាងល្អហើយដែលមានបងប្អូនប្រជាពលរដ្ឋនាំគ្នាជិះកាត់ហើយឃើញជនរងគ្រោះបម្រុងលោតទឹក ក៏ឈប់ម៉ូតូហើយរត់ចូលទៅឃាត់ក៏ផ្អើលបងប្អូនប្រជាពលរដ្ឋនាំគ្នា ចោមរោមមើល ហើយជនរងគ្រោះក៏មិនបានរៀបរាប់អោយដឹងពីរឿងរាវ នៃការឈ្លោះប្រកែកគ្នាជាមួយនឹងប្តីរបស់គាត់នោះឡើយ។

ក្រោយពេលកើតហេតុខាងលើនេះមានបងប្អូនប្រជាពលរដ្ឋនាំគ្នាអាណិតហើយជួយលុយកាក់តិចតួចដើម្បីអោយ
ជនរងគ្រោះត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់