ព័ត៌មានជាតិ

ស្តាយណាស់! ឆេះខ្សែភ្លើងពីចង្ក្រានរាលដាលដល់ផ្ទះទាំងមូលឡានទឹកចូលមិនកើត ឆេះខ្ទេចមួយរំពេច!

កំពង់ចាម: លោកអធិការស្រុកកោះសូទិន បានប្រាប់Post Newsថា មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុង និងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ។​

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣១នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទី១១ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ម្ចាស់ផ្ទះកើតហេតុខាងលើនេះមានឈ្មោះ សឹម សាន់ អាយុ៦៦ឆ្នាំ ដោយមានប្រពន្ធឈ្មោះ ស្រេន សំ អាយុ៦១ឆ្នាំ ហើយអគ្គិភ័យនេះដែរ មូលមកពី ការឆេះខ្សែភ្លើងពីចង្ក្រាន ទើបបណ្តាលឲ្យរាលដាលដល់ផ្ទះទាំងមូល ដែលមានទំហំ ៦ម៉ែត្រ គុណនឹង៩ម៉ែត្រ ធ្វើពីឈើប្រកក្បឿង រួមទាំងឆេះ បំផ្លាញ លុយដុល្លារចំនួន ៣៤០០ដុល្លារ ,មាសចំនួន៣តំឡឹង រកឃើញ១ដំឡឹងវិញ ,ប្រាក់រៀលចំនួន ៤ លានរៀល ,មងចំនួន៥០០ដៃ គិតជាប្រាក់១២,៥០០,០០០ រៀល។

សូមបញ្ជាក់រថយន្តពន្លត់អគ្គិភ័យ មិនអាចធ្វើដំណើរទៅបាន មូលហេតុផ្លូវពិបាកធ្វើដំណើរ៕

មតិយោបល់