កំពតៈ ជនបរទេសម្នាក់ដេកស្លាប់ក្រោមគ្រែតែម្នាក់ឯង ក្នុងផ្ទះជួលដោយសង្ស័យថា បណ្តាលមកពីខ្យល់គ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណជា៩ ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
បើតាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា សាកសពជនបរទេសខាងលើ មានឈ្មោះ ចន ម៉ាច់ឆែល ខែឡែស ជនជាតិបារាំង គ្មានមុខរបរពិតប្រាកដ មានលិខិតឆ្លងដែនលេខ07AB83272។
មន្ត្រីនគរបាលដដែលបញ្ជាក់ថា សាកសពខាងលើបានដេកស្លាប់នៅក្រោមគ្រែ ពូក ដោយគ្មានសំលៀកបំពាក់ ហើយត្រូវបានស្លាប់ប្រហែលជា១ថ្ងៃមុននេះ។
បើយោងតាមប្រភពពីម្ចាស់ផ្ទះ ដែលបានជួលផ្ទះឲ្យជនជាតិបារាំងខាងលើបានរៀបរាប់ថា ជនបរទេសខាងលើនេះ មិនដែលឃើញចេញមកក្រៅបន្ទប់ប្រហែលជា៤ទៅ៥ថ្ងៃមកហើយ ដោយឃើញតែបិតទ្វារជិតពុំព្រមធ្វើអ្វីសោះ ក្រោយមកក៏ធ្វើឲ្យពួកគាត់មានការសង្ស័យ បាននាំគ្នាអើតមើលតាមបង្អួច ស្រាប់តែឃើញរូបគាត់ដេកស្លាប់តែម្តង។
ក្រោយពេលភ្ញាក់ផ្អើលនគរបាលបានចុះពិនិត្យសាកសព ពុំរកឃើញភ័ស្តុតាងអ្វីពាក់ព័ន្ធនិងករណីឃាតកម្មឡើយ ហើយការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ជនជាតិបារាំងខាងលើ ទំនងជាខ្យល់គ ស្លាប់ដោយសារផឹកស្រា និងប្រើប្រាស់ថ្នាំលើសកំរិត ព្រោះនៅកន្លែងកើតហេតុមានភាពរញេរញ៉ៃ ឃើញមានដបស្រាច្រើន ថ្នាំងងុយដេក ថ្នាំបំបាត់ការឈឺចាប់ រួមនឹងកញ្ឆាមួយស្បោង រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនធំថែមទៀត៕
https://youtu.be/BHUx6JIL3eY
មតិយោបល់