ភ្នំពេញៈ លោក ប៊ុន ហុន ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានបង្ហោះសារនៅក្នុងហ្វេសបុករបស់ខ្លួន ដោយបង្ហាញពីប្រតិកម្មទៅលើតម្លៃនៃការប្រើប្រាស់ភ្លើងជាប្រចាំខែថាខុសប្រក្រតី។
យោងតាមគេហទំព័រហ្វេសប៊ុករបស់លោកប៊ុន ហុន បានបញ្ជាក់ថា៖”ខ្ញុំមានចម្ងល់លើថ្លៃប្រើប្រាស់អគ្គិសនីខែនេះ កើនឡើងលើសខែមុនៗជាង ៥០មុឺនរៀល ហើយការប្រើប្រាស់មិនមានអ្វីខុសពីខែមុនៗច្រើនទេ យើងខ្ញុំជាប្រជាពលរដ្ឋមានចម្ងល់លើបញ្ហានេះណាស់”។
ឆ្លើយតបនិងបញ្ហាខាងលើនេះ លោកប៊ុន ហុន បានស្នើឲ្យ EDC គួរចុះត្រួតពិនិត្យលើបញ្ហានេះឡើងវិញ៕
មតិយោបល់