ព័ត៌មានជាតិ

បង្ក្រាបបទល្មើសសត្វព្រៃ ដកហូតបានអាវុធច្នៃមួយចំនួន

ភ្នំពេញៈ ក្រុមអ្នកប្រព្រឹត្តិការបរបាញ់សត្វព្រៃខុសច្បាប់មួយចំនួន នៅតាមខេត្តគោលដៅ និងបណ្ដាខេត្តដែលមានសត្វព្រៃរស់នៅ មានដែនជម្រកសត្វព្រៃ តំបន់ឧស្យានជាតិ និងតំបន់ធនធានធម្មជាតិជាដើម បានប្រើប្រាស់អាវុធកែច្នៃជាច្រើនប្រភេទ ប្រព្រឹត្តិល្មើស ត្រូវបានសមត្ថកិច្ចចាប់ដកហូតបាន នៅក្នុងភូមិសាស្ត្រ ដែនជម្រកសត្វព្រៃឡង់។

មន្ត្រីឧទ្យានុរក្សបានឲ្យដឹងនៅថ្ងៃនេះថា “អាវុធកែចៃ្ន និងឧបករណ៍ល្មើសច្បាប់ទាំងនេះមានគ្រោះថ្នាក់បំផុត អាចសម្លាប់ជីវិតមនុស្សសត្វបានដោយងាយបំផុត គឺក្បាលព្រួញប្រៀបដូចជាក្បាលគ្រាប់កាំំភ្លើងដ៏មានអនុភាព”

មន្ត្រីឧទ្យានុរក្សទាំងនោះបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់កម្លាំងក្នុងពេលចុះប្រតិបត្តិការម្តងៗ ពួកគេអាចនឹងតដៃមកលើសមត្ថកិច្ច ដើម្បីរត់គេចខ្លួនពីការតាមប្រម៉ាញ់ និងបង្រ្កាបម្តងៗ ទោះជាមន្រ្តីមានអាវុធកាន់នៅនិងដៃក៏ដោយ តែមន្រ្តីទាំងនោះមិនបានបាញ់តម្រង់ឲ្យត្រូវជនល្មើសនោះទេ គឺគ្រាន់តែបាញ់គំរាម និងសម្លុត ក្នុងហេតុផលទប់ស្កាត់ និងការពារបទល្មើសតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ជនល្មើសវិញ គេហ៊ានបាញ់តបតជាមួយមន្ត្រីយើងគ្រប់ពេលវេលា ដោយមិនខ្លាចពីការប៉ះពាល់អាយុជីវិតមន្រ្តីនោះឡើយ បើហ៊ានតែខ្វះការប្រុងប្រយ័ត្នបន្តិចអាចឲ្យបាត់បង់ជីវិត ដោយសារអាវុធទាំងនោះពិសេសនៅពេលយប់។

យ៉ាងណាអាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីឧស្យានុរក្សអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយមន្ត្រីឧទ្យានុរក្ស ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងដែនជម្រកសត្វព្រៃឡង់ ព្រោះវាជាផលប្រយោជន៍រួមរបស់យើង៕

photo_2016-06-01_13-58-39photo_2016-06-01_13-58-41

មតិយោបល់