ព័ត៌មានជាតិ

Update៖អាសូរណាស់ រថយន្តដឹកដែកថយចេញពីឃ្លាំងកិនក្មេងអាយុជាង៣ឆ្នាំស្លាប់ភ្លាមៗ

ភ្នំពេញ: ក្មេងប្រុសម្នាក់ទើបអាយុជាង៣ឆ្នាំត្រូវបានរថយន្តដឹកដែកថយក្រោយចេញពីឃ្លាំងកិនស្លាប់ ខណះកំពុងរត់លេង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥និង០០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចឃ្លាំងសប្បកម្មមួយកន្លែង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះរ៉េត សុពេជ្របញ្ញា ភេទប្រុសអាយុ៣ឆ្នាំ២ខែ ម្តាយឈ្មោះពៅ រតនា មុខរបរធ្វេីការគណន័យ កន្លែងកេីតហេតុ។ ស្នាក់នៅសង្កាត់ បឹងទំពន់១ ខណ្ឌមានជ័យ។

តាមការរៀបរាប់ពីម្តាយក្មេងរងគ្រោះបានឲ្យដឹងថា គាត់មានកូនតែម្នាក់ រាល់ថ្ងៃពេលដែលគាត់មកធ្វេីការកូនរបស់គាត់ផ្ញើរម្តាយឲ្យជួយមេីលថែ តែនៅថ្ងៃកេីតហេតុដោយសារតែម្តាយគាត់មិនសូវស្រួលខ្លួន ទេីបគាត់យកកូនមកកន្លែងធ្វេីការជាមួយ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាកូនរបស់គាត់បានកំពុងលេងនៅខាងមុខឃ្លាំងនិងខាងក្រោយរថយន្តហ៊ីយាន់ដាយមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2S 1524 បន្ទាប់មកមានបុរសម្នាក់ជាកម្មករធ្វេីការទីនោះបានឡេីងបេីករថយន្តរឺយ៉ែថយក្រោយចេញពីឃ្លាំងដោយមិនបានមេីលក៏កិនបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ភ្លាមនោះអ្នកបេីកបររថយន្តបង្កបានចុះគេចខ្លួនបាត់។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងនិងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ដោយឡែកជនបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់យកដាក់ទោសតាមច្បាប់៕

 

មតិយោបល់