ព័ត៌មានជាតិ

នាំយកអំណោយទៅចែកជូនកុមារក្រីក្រនៅក្នុងថ្ងៃទិវាកុមារអន្តរជាតិ

ភ្នំពេញៈ​ នៅព្រឹកថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០១៦​ ដែលជាទិវាកុមារអន្តរជាតិ​ ក្រុមការងាររបស់កម្មវិធីកសាងអង្គការមហាជន​ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​ បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់កុមារកំព្រា​ និងកុមារក្រីក្រចំនួន​៣៩នាក់ ដែលកំពុងរស់នៅក្នុងសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា និងកុមារក្រីក្រ​ (NACA)។

លោក​ ម៉េង ឡេងឃៀង នាយករងកម្មវិធីកសាងអង្គការមហាជន​ នៃសសយករាជធានីភ្នំពេញ​ បានថ្លែងថា​ អំណោយដែលបានយកទៅមកចែកជូនប្អូនកុមារា​ កុមារីនាពេលនេះរួមមាន៖​ អង្ករ​ ២ប៉ាវ​ ស្ករស ២ប៉ាវ​ ត្រីខកំប៉ុង​ ២កេសធំ​ មី ៥កេសតូច ទឹកក្រូច ៦កេស​ ទឹកសុទ្ធ ៥កេស​ ក្រមា​ ៣០​ ទឹកត្រី ៥យួរ​ ច្រាសដុសធ្មេញ ២កេស​ សៀវភៅសរសេរ​ ៤០ក្បាល​ ថវិកា​ ១លានរៀនសម្រាប់​ឧបត្ថម្ភសមាគម​ NACA និងថវិកាឧបត្ថម្ភដល់ប្អូនៗកុមារនៅសមាគមន​ NACA និងកុមារនៅសហគមបឹងកក់ ចំនួន ៣៩នាក់ ក្នុងម្នាក់ៗទទួលបាន​ ១ម៉ឺនរៀល។

លោកបានបន្តថា​ អំណោយសប្បុរសធម៌​ រួមនឹងថវិកា​ទាំងនេះ គឺទទួលបានពីសប្បុរសជននានា ដែលបានចូលរួមតាមរយៈ​កម្មវិធី​កសាងអង្គការមហាជន។

លោក​តា​ ពុយ​ ស៊ោ​ ក្នុងនាមជាតំណាងឱ្យសមាគម​ NACA បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្បុរសធម៌​របស់បងប្អូនដែលបាននាំយកអំណោយទាំងអស់នេះមកចែកជូនកុមារាកុមារីដែលកំពុងរស់នៅក្នុងសមាគម​ ខណៈដែលពួក​គេកំពុងមានជីវភាពខ្វះខាតក្នុងការរស់នៅ។

លោកតាក៏បានឆ្លៀតក្នុងឱកាសនេះ ថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី​ ប្រធានសសយក​ និងលោក​ សាយ​ សំអាល់​ ប្រធានសសយក​ រាជធានីភ្នំពេញដែលជានិច្ចជាកាល លោក​ទាំងពីរតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្អូនៗកុមារ​ និងយុវជន​ ដែលមានសកម្មភាពនាពេលនេះជាសក្ខីភាពស្រាប់៕

photo_2016-06-01_14-47-00photo_2016-06-01_14-46-55photo_2016-06-01_14-46-53photo_2016-06-01_14-46-52

មតិយោបល់