ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ដេញវាយសម្លាប់ និងប្លន់យកម៉ូតូ នៅខាងកើតស្ពានអាកាស ៥មករា សមត្ថកិច្ចឃាត់បុរសម្នាក់មកសួរនាំ

ភ្នំពេញ:ជនរងគ្រោះម្នាក់បានស្លាប់ នៅលើដងផ្លូវភ្លាមៗ ក្រោយពីត្រូវជនមិនស្គាល់ មួយក្រុមមានគ្នា ៦នាក់ ជិះម៉ូតូដេញវាយ ហើយប្លន់យកម៉ូតូមួយគ្រឿង ទៅបាត់ថែមទៀត កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហពន្ធ័រុស្សីុ កែងផ្លូវលេខ២៣៣ ខាងកើតស្ពានអាកាស ៥មករា ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

ពាក់ពន្ធ័នឹងករណីខាងលើនេះ ជនរងគ្រោះដែលត្រូវគេសម្លាប់សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ សមត្ថកិច្ចបានឃាត់បុរសម្នាក់ នៅកន្លែង កើតហេតុសួរនាំ ឲ្យច្បាស់ចំពោះករណីជារឿងប្លន់ឬក៏គំនុំ។

សមត្ថកិច្ចបន្តថា បុរសដែលឃាត់មកសួរនាំនោះឈ្មោះ លីសាវុធ អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំសាលាសន្ធរម៉ុក ដោយគេឆ្លើយប្រាប់សមត្ថកិច្ចថា គេជាជនរងគ្រោះ ហើយក៏ជាម្ចាស់ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រឹម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-1240 ដែលគេយកទៅបាត់នោះផងដែរ ។

ទោះជាយ៉ាងសមត្ថកិច្ច នៅដាក់ការសង្ស័យលើបុរសដែលឃាត់ខ្លួននេះ ព្រោះគេប្រាប់សមត្ថកិច្ចម្តងបែបនេះ ម្តងបែបនោះ ធ្វើឲ្យសមត្ថកិច្ចពិបាកសន្និដ្ឋាន ថាជារឿងអ្វីឲ្យប្រាកដ។

បន្ទាប់ពីសមត្ថកិច្ចសួរនាំបុរសនោះ ប្រហែលជា១០នាទី ក៏លេចចេញសាច់រឿងខ្លះ ដោយបុរសឈ្មោះ លីសាវុធ នេះប្រាប់ថា គេជាអ្នករត់ម៉ូតូ ហើយគេបានដឹកបុរសពីរនាក់នោះ ចេញពីជក់ថ្នាំនៅម្តុំកោះពេជ្រ ពេលជក់រួចហើយគេក៏បានដឹកបុរស ២នាក់នោះ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៩៨ ហើយពេលនោះក៏ស្រាប់តែមាន ជនមិនស្គាល់មុខមួយក្រុមមានគ្នា ៦នាក់ ជិះម៉ូតូ២គ្រឿងមិនស្គាលម៉ាក ប្រដាប់ដោយដំបង និងដុំថ្ម បានធ្វើសកម្មភាពជិះម៉ូតូដេញវាយ ពួកគេ (ជនរងគ្រោះ) រហូត តាំងម្តុំផ្សារ TK រហូតមកដល់ចំណុចស្ពានអាកាស ៥មករា ពួកគេក៏ជិះចូលផ្លូវក្រោមដី ព្យាយាមគេចខ្លួន តែគេចមិនផុតក៏ត្រូវជនមិនស្គាល់មុខនោះដេញតាមទាន់ក៏វាយពួកគេ។

ដោយឃើញសកម្មភាពបែបនេះ គេដួលម៉ូតូរត់រកកន្លែងមានសុវត្ថិភាព។ ហើយជនមិនស្គាល់មុខមួយក្រុមនោះ ក៏វាយសម្លាប់បុរសដែលជិះម៉ូតូជាមួយគេដែរ បណ្តោយស្លាប់ភ្លាមៗហើយក៏លើកយកម៉ូតូរបស់គេ ជិះចេញទៅបាត់ស្រមោលតែម្តង។

បុរសឈ្មោះ លីសាវុធ បានបញ្ចាក់ថា គេមិនធ្លាប់ស្គាល់បុរស ២នាក់ដែលជិះជាមួយគេនោះឡើយ។ ចំពោះករណីនេះ គេពុំដឹងថា ក្រុមជនរងគ្រោះ និងក្រុមជនដៃដល់មានទំនាស់គ្នារឿងអ្វីឡើយ ។

សមត្ថកិច្ចបានបន្ថែមទៀតថា ចំពោះជនរងគ្រោះដែលស្លាប់ខាងលើនេះ ក៏មានគ្រឿងញៀនប្រភេទម៉ាទឹកកក ២កញ្ចប់តូច និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះផងដែរ ។

បច្ចុប្បន្ន បុរសឈ្មោះ លីសាវុធ ដែលអះអាងថាខ្លួន ជាជនរងគ្រោះ និងជាម្ចាស់ម៉ូតូ ត្រូវបាននាំយកទៅប៉ុស្តិ៍នគរបាលផ្សារដេប៉ូ៣ ដើម្បីសាកសួរឲ្យដឹងដើមចមនៃសាច់រឿង នេះថាជាករណីប្លន់ឬក៏ជារឿងទំនាស់ ៕

photo_2016-05-03_06-26-20 photo_2016-05-03_06-26-11 photo_2016-05-03_06-26-05 photo_2016-05-03_06-26-00 photo_2016-05-03_06-25-54 photo_2016-05-03_06-25-48 photo_2016-05-03_06-25-42 photo_2016-05-03_06-26-15

មតិយោបល់