ព័ត៌មានជាតិ

បុរសជាអ្នកហៅម៉ូយឲ្យតាក់ស៊ី លួចលុយស្ត្រីម្នាក់នៅលើរថយន្តអស់រយៈពេល១សប្តាហ៍យកទៅលេងល្បែង ទើបសមត្ថកិច្ចឃាត់ខ្លួនបាន!

ភ្នំពេញៈ ជនសង្ស័យម្នាក់បានយកលុយពីស្រ្តីលក់ដូរ ហើយបានរត់គេចខ្លួនអស់រយៈពេលមួយសប្ដាហ៍ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ។

ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅតាមផ្លូវ២១៧ ក្នុងភូមិឫស្សី សង្កាត់ទស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សយ កុសល អាយុ២២ឆ្នាំ មុខរបរចាប់ម៉ូយដាក់ឡានតាក់ស៊ី ទីលំនៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ឈៀ លីវ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិដើមឆ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

បើតាមសម្ដីពីម្ចាស់រថយន្តមានឈ្មោះ សែត ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើករថយន្តបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ រូបគាត់បានបើករថយន្តម៉ាកសាំយ៉ុង១៥កៅអី ពណ៌សំបកឪឡឹក ស៊េរីឆ្នាំ១៩៩៦ ពាក់ស្លាក់លេខ ភ្នំពេញ 1AJ-2919 ចេញពីបេនឡាននៅផ្សារដើមគរ មកឈប់នៅគល់ស្ពានដែកចំការដូង ដើម្បីហៅម៉ូយដឹកទៅផ្ទះវិញ ខណៈពេលដែលកំពុងតែហៅម៉ូយ ស្រាប់ជនសង្ស័យខាងលើបានមកបើករថយន្តរបស់គាត់ ហើយប្រាប់ថាខ្ញុំទៅយកម៉ូយម្នាក់ ហើយជនសង្ស័យបានហៅម៉ូយបានម្នាក់ គឺស្រ្តីរងគ្រោះពេលនោះបានបើករថយន្តចុះឡើងៗ បណ្ដាលឲ្យស្ត្រីរងគ្រោះដេកលក់នៅក្នុងរថយន្តយ៉ាងស្កប់ស្កល់ ដោយឃើញឱកាសបែបនេះជនសង្ស័យបានឈប់រថយន្តនៅចញ្ចើមផ្លូវ រួចធ្វើសកម្មភាពយកលុយ ខ្សែរក និងទូរសព្ទ ហើយទុកឲ្យស្ត្រីរងគ្រោះដេកនៅក្នុងរថយន្ត ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ធ្វើឲ្យរូបគាត់ចាំរថយន្តយ៉ាងយូ ស្រាប់តែដល់ម៉ោងកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ដង្កោបានខលតាមទូរសព្ទថា បានឃើរថយន្តរបស់គាត់ចតនៅចញ្ចើផ្លូវ និងមានស្រ្តីម្នាក់ដេកនៅក្នុងរដយន្តទៀតផង។

ប្រភពព័ត៌មានដដែលបានបន្តទៀតថា ពេលដែលគាត់ទៅដល់ ក៏ដាស់ស្រ្តីរងគ្រោះសួរនាំទៅលើស្រ្តីរងគ្រោះទើបដឹងថាជនសង្ស័យយកលុយខ្សែរក និងទូរសព្ទដៃបាត់អស់ រួចបាននាំស្រី្តរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដង្កោ។ របស់របរដែលស្រី្តរងគ្រោះបាត់បង់រួមមាន លុយចំនួន៣លាន ខ្សែរកមាសចំនួន៣ជី និងទូរសព្ទម៉ាកអាយហ្វូនស៊ិចអែសភ្លើសចំនួន១គ្រឿង ហើយនៅពេលនោះសមត្ថកិច្ចបានឃាត់រថយន្តរក្សាទុកនៅប៉ុស្តិ៍ដង្កោ។

ពេលនោះគាត់បានដើររកជនសង្ស័យគ្រប់ទីកន្លែង តែរកមិនឃើញលុះនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ គាត់ក៏ប្រទះឃើញជនសង្ស័យដើរនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក៏បានតេហៅសមត្ថកិច្ចខណ្ឌដង្កោ ចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅអធិការខណ្ឌដង្កោតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានយកលុយខ្សែរក និងទូរសព្ទដៃពីស្រ្តីរងគ្រោះពិតប្រាកដមែន លុយ និងខ្សែរក គេបានលក់យកលុយចាយ និងលេងល្បែងអស់ហើយ ចំណែកទូរសព្ទគេបានឲ្យទៅពួកម៉ាកគេបាត់ដែរ។

បច្បន្នជនសង្ស័យត្រូវបានសម្ថតកិច្ចកំពុងតែសាកសួរនៅអធិការខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ចូនទៅលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

https://youtu.be/B3jUDDJB-WA

មតិយោបល់