ព័ត៌មានជាតិ

លួចម៉ូតូគេបាន៦ថ្ងៃ មានអីត្រូវជាប់ខ្នោះសមត្ថកិច្ច!

កំពង់ឆ្នាំង: កម្លាំងអធិការដ្ឋាននគរបាល ស្រុកបរិបូរណ៍បាន សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស។

ហេតុការណ៍ដែលជនសង្ស័យបានប្រព្រឹត្តនោះ គឺកាលពីវេលាម៉ោងវេលាម៉ោង១២និង១០នាទីរំលងអធ្រាត ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ប្រព្រឹត្តិនៅចំណុចមុខវត្តតាកៀម ភូមិអង្គតាកៀម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា លុះមកដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាល ស្រុកបរិបូរណ៍បាន សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាំង ស៊ីនាង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ពីបទលួចមានស្ថានទម្ងន់ទោស ។ និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់