ភ្នំពេញៈ កាលពីវេលាម៉ោង ១ និង៣០នាទីទៀបភ្លឺថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧ មានករណីអគ្គិភ័យមួយ បានឆាបឆេះនៅឃ្លាំងស្តុកសម្ភារៈសំណង់ ម្ដុំវត្តសន្សំកុសល ស្ថិតនៅតាមបណ្តោយផ្លូវលេខ៨៧BT ផ្ទះលេខ២៥ ភូមិ១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ ឈិត សុកន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ មន្ត្រីនគរបាលក្រសួងមហាផ្ទៃ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ប្រភេទសំណង់ដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺថ្មប្រក់ស័ង្កសី
ទំហំ ២០ គុណ ១៦ ម៉ែត្រការ៉េ ដោយឃ្លាំង និងសម្ភារៈសំណង់អស់ ត្រូវឆេះខូចខាតទាំងស្រុង ប៉ុន្តែពុំមានអ្នករបួសមនុស្សនោះ។
សមត្ថកិច្ចបានបន្តថា នៅក្នុងហេតុការណ៍នេះ គឺប្រតិបត្តិការជួយសង្គ្រោះពីរថយន្តការិយាល័យអគ្គិភ័យចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់៣០រថយន្ត ស្មើនឹង ១២០ម៉ែត្រគូប រួមមានរថយន្តជំនួយស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹក អស់១ រថយន្តស្មើនឹង ៨ម៉ែត្រគូប និងរថយន្តទីក្រុងជ្រោយចង្វារចំនួន ៤ គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១៦ម៉ែត្រគូប ។
អគ្គិភ័យនេះ បានពន្លត់ចប់នៅវេលាម៉ោង ២ និង៣០ នាទីទៀបភ្លឺ នាថ្ងៃដដែល ដែលមូលហេតុបង្កឲ្យមានភ្លើងឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕








មតិយោបល់