ព័ត៌មានជាតិ

បើកម៉ូតូមិនប្រយត្ន័ ទៅបុកគូថគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឲ្យបុរសគថ្លង់ម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម!​

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ បានបុកគូថគោយន្តកន្ត្រៃដែលកំពុងបើកបរស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១២ នាទីថ្ងៃត្រង់ទី២៥​ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្រុមទី១១ ភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរគោយន្តមានឈ្មោះ សុខ ថា ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅក្រុមទី១២ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកអ្នកបើកបរម៉ូតូមានឈ្មោះ លេង សិន ហៅគរ អាយុ៣១ឆ្នាំ ជាមនុស្សគថ្លង់ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូម៉ាកសង់កូរ៉េ ស៊េរីចាស់ ពុំមានស្លាកលេខ បើកបរដោយបុរសគថ្លង់ខាងលើ ក្នុងទិសពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បានជ្រុលល្បឿនទៅបុកគូថគោយន្តកន្ត្រៃ ដែលគេកំពុងឈប់ស្ងៀមពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង យកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់