ព័ត៌មានជាតិ

ឪពុកបង្កើត ចាប់រំលោភកូនស្រីខ្លួនឯង អាយុទើបតែ៩ឆ្នាំ

បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានទទួលព័ត៍មានពីប្រជាពលរដ្ឋថា មានករណីរំលោភសេពសន្ថវ: ដែលបានកើតឡើងកាលពីថ្ងៃទី(មិនចាំ) ក្នុងខែឧសភា ឆ្នាំ២០២០ ខេត្តបាត់ដំបង។

កម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យជាឪពុកបង្កើតឈ្មោះ សូ ពន្លឺ ហៅ (ក្រត) ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅខេត្តបាត់ដំបង។

សមត្ថកិច្ចថា ជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីខ្លួនឯងឈ្មោះ ស ផ ភេទស្រី អាយុ ៩ឆ្នាំ រហូតបានសម្រេច។ យោងតាមរបាយការណ៍សមត្ថកិច្ច កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកសំពៅលូន ក្រោយពេលទទួលព័ត៌មានបានភ្លាម នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០ និង៣០នាទី លោកវរៈសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការរដ្ឋាននគរបាលស្រុកសំពៅលូន បានចាត់កម្លាំងជំនាញ ដឹកនាំដោយលោកវរសេនីយ៍ទោ លី រ៉ុម ផ្នែកព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាល សន្តិភាព ធ្វើការចុះស្រាវជ្រាវស៊ើបអង្កេតករណីនេះ និងបាននាំខ្លួនជនសង្ស័យជាឪពុកឈ្មោះ សូ ពន្លឺ ហៅ (ក្រត) មកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់