ព័ត៌មានជាតិ

ភ្លៀងធ្លាក់៣ថ្ងៃជាប់ៗគ្នា ធ្វើឲ្យទឹកក្នុងអាងតាម៉ុកបន្តហក់ឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណភ្លៀងដែលបានធ្លាក់៣ថ្ងៃ ជាប់ៗគ្នា ក្នុងកម្រិតសរុប ២៩៤ មីល្លីម៉ែត្រ បានធ្វើឲ្យទឹកក្នុងអាងតាម៉ុកបន្តហក់ឡើងដល់កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន (៣,៥០ ម៉ែត្រ) គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី ២៦ ខែសីហា នេះ។

សូមជម្រាបផងដែរថា បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការសាងសង់សំណង់បង្ហៀរថ្មី និងជួសជុលកែលម្អឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអាងរួចមក ការហក់ឡើងដល់កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននេះ ពុំទាន់បង្កឲ្យមានផលប៉ះពាល់នៅឡើយទេ ខណៈផ្ទៃមេឃនៅតែបន្តមានភាពអួអាប់ ៕

មតិយោបល់