កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់Post Newsថា មានការភ្ញាក់ផ្អើលមួយ ក្រោយពីមានការផ្ទុះគ្រាប់កែច្នៃជាច្រើនគ្រាប់ បណ្តាលឲ្យម៉ូតូ រួមនិងសម្ភារៈប្រើប្រាស់មួយចំនួន បូករួមទាំងដំបូលផ្ទះ រងការខូចខាតយ៉ាងដំណំ សំណាងណាស់មិនបណ្តាលឲ្យនរណាម្នាក់រងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើនេះ មានឈ្មោះ មាស ឆិល ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិព្រំតោស ឃុំព្រៃរំដួល ហើយការផ្ទុះគ្រាប់កែច្នៃនេះ កើតឡើងនៅចំណុចខាងមុខផ្ទះ និងបានបណ្ដាលឲ្យខូចម៉ូតូ ដំបូលផ្ទះ វាំងនន សាបថ្ម ជាដើម តែមិនបណ្ដាលឲ្យមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ៕






មតិយោបល់