ព្រះសីហនុៈ កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្ត២គ្រឿងបុកគ្នា បុរសម្នាក់របួសធ្ងន់ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចរោងចក្រស្រាបៀរក្រោន ស្ថិតភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕



មតិយោបល់