កណ្តាល: កាលពីវេលាម៉ោង០៤ និង៣០នាទីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចបានចុះចាប់មុខសញ្ញម្នាក់ ដែលជំរិតទារប្រាក់តាមប្រព័ន្ធទូរស័ព្ទ តែមិនបានសម្រេច នៅក្នុងកាស៊ីណូគ្រេនដ្រ្កាហ្គនរីសត ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅ ពូន ស្រុកកោះធំ។
នគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្សយ័មានឈ្មោះ CHEANG QIAO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិសិង្ហបុរី មុខរបរជាបុគ្គលិកកាស៊ីណូគ្រេនដ្រ្កាហ្គនរីសត ដែល ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅ ពូន ស្រុកកោះធំ ។
ប្រភពពីនគរបាល បានបញ្ជាក់ថា នៅថ្ងៃខែកើតហេតុខាងលើ កម្លាំងជំនាញនគរបាលយុត្តិធម៌ និងកម្លាំងជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ ព្រមទាំងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានសហការជា មួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរៈសេនីយឯក ជាវ វិបុល ប្រធានការិយាល័យកម្រិតធ្ងន់ បានចុះចាប់មុខសញ្ញា ពាក់ព័ន្ធនឹងករណីគំរាមទារប្រាក់តាមទូរស័ព្ទ និងតាមអ៊ីមែល កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដោយបានទារប្រាក់ចំនួន៥,០០០$ (ប្រាំ ពាន់ដុល្លាអាមេរិក) រហូតមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ តែមិនបានសម្រេច ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងធ្វើការឃាត់ខ្លួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួង បាននាំខ្លួនឡើងទៅក្រសួងមហាផ្ទៃ ដើម្បីបន្តអនុវត្តតាមនីតិវិធី ៕
មតិយោបល់