ព័ត៌មានជាតិ

ធ្លាប់ស្រទ្បាញ់គ្នាជាសង្សារខាងស្រីតេហៅឲ្យឌុបយកទៅផ្ទះ ខណៈម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនខាងប្រុស

កណ្តាល: គូរស្នេហ៍មួយគូរ ធ្លាប់ស្រលាញ់គ្នាជាយូរហើយ តែខាងប្រុសប្រកែក ចំណេកឯវិញខាងស្រីប្រកាន់ ទីបំផុតខាងប្រុសត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលខាងស្រីបានទូរសព្វ័ហៅខាងប្រុស ឲ្យឌុបខ្លួនពីកន្លែងធ្វើការនៅរាជធានីភ្នំពេញមកផ្ទះ នៅស្រុកកំណើត​ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិទ្រាំងលើឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។

នគរបាលខ្សាច់កណ្តាល បានឲ្យដឹងថា ជនសង្សយ័មានឈ្មោះ សម្បត្តិ សុខជា (ហៅត្រឹប) ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់មាន ទីលំនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។ រីឯជនរងគ្រោះឈ្មោះ ឆ.ស.ន ភេទ ស្រីអាយុ១៤ឆ្នាំ មុខរបររត់តុមីឆា ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ។

នគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាក់ថា៖ កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់បានទំនាក់ទំនងស្រទ្បាញ់គ្នា ជាសង្សារយូរមកហើយ លុះដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៦ ល្ងាច កុមារីរងគ្រោះ បានទូរសព្វ័ហៅជនសង្ស័យឲ្យឌុបខ្លួន ពីកន្លែងធ្វើការនៅរាជធានីភ្នំពេញមកផ្ទះនៅស្រុកកំណើត​ ដល់វេលាម៉ោង ០៨ យប់នៅថ្ងៃដដែល ពេលមកដល់ផ្ទះរបស់ជនសង្ស័យ បាននាំជនរងគ្រោះចូលដេកនៅក្នុងបន្ទប់ក្រោមផ្ទះរបស់ខ្លួន ពេលនោះជនសង្ស័យ បានថើបស្ទាបអង្អែលដោះជនរងគ្រោះ ប៉ុន្តែមិនបានរួមភេទគ្នាទេរួចហើយ បានដេកជាមួយគ្នាលង់លក់ដល់ភ្លឺ។ រហូតដល់វេលាម៉ោង១១ព្រឹកនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ទើបឈ្មោះឡាង ដែន ត្រូវជាឪពុកមាបានឃើញជនរងគ្រោះ នៅផ្ទះរបស់ជនសង្ស័យ ក៏បានហៅជនរងគ្រោះមកផ្ទះ។ លុះដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ម្តាយជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ហើយកម្លាំង
ប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់