ខ្សែប្រយុទ្ធដែលកំពុងប្រកបអាជីព នៅទឹកដីសហរដ្ឋអាមេរិក Devid Villa ត្រូវបានកោះហៅឲ្យចូលរួមក្នុងក្រុមជម្រើសជាតិអេស្ប៉ាញវិញហើយ។
នេះគឺជា ការវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញ បន្ទាប់ពីខកខានមិនបានចូលរួមជាមួយអេស្ប៉ាញ តាំងពីឆ្នាំ ២០១៤កន្លងមក។ ជាការពិតណាស់ Devid Villa គឺជាតារាសំណាងមួយរូប របស់អេស្ប៉ាញ ដែលបានជួយក្រុមឲ្យឈ្នះពាន World Cup កាលពីឆ្នាំ ២០១០ រួមទាំងពាន Euro ២០០៨ និង ២០១២ ។ ក្នុងនោះដែរ Devid Villa ធ្លាប់បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញបាន ៩៧ប្រកួត ស៊ុតបាន ៥៩គ្រាប់ ដោយបំបែកកំណត់ត្រា របស់ Raul ខ្សែប្រយុទ្ធដ៍ឆ្នើមរបស់អេស្ប៉ាញដែលស៊ុតបានត្រឹម ៥៧គ្រាប់ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា អតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona រូបនេះ ក៍ជាកីឡាករដែលជួយក្រុម Barcelona ឲ្យឈ្នះពានជាច្រើន ក្នុងអំឡុងពេលដែលតារាឆ្នើមរូបនេះប្រកបអាជីពផងដែរ។
ដូច្នេះហើយ Devid Villa នឹងចាប់ផ្តើម បង្ហាញខ្លួនសារជាថ្មីម្តងទៀតឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ស្របពេលដែលខ្សែប្រយុទ្ធដ៍មុតស្រួចរូបនេះ ច្បាស់ជាបង្កើតកំណត់ត្រាបន្ថែមទៀត សម្រាប់ក្រុមជម្រើសជាតិ និងរូបគេផ្ទាល់។ បច្ចុប្បន្នកំពុងលេងនៅក្រុម Melbourne City នៅ A-League របស់អូស្រ្តាលី និងបង្ហាញខ្លួនបាន ៤លើក រកបាន ២គ្រាប់។
មតិយោបល់