ព័ត៌មានជាតិ

ឈាមរាវមែន! ទំនាស់ពាក្យសម្តីដេញវាយកាប់ចាក់គ្នា ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ និងឃាត់ខ្លួនបានម្នាក់គេចខ្លួន៤នាក់

កណ្តាលៈ យុវជនម្នាក់ ត្រូវបានស្លាប់នៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីមានទំនាស់ពាក្យសម្តីនិងគ្នារួចដេញវាយតប់គ្នាពេញបរិវេណវត្តជ្រោយតាកែវ នគរបាលឃាត់ខ្លួនបានម្នាក់គេចខ្លួន៤នាក់ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តជ្រោយតាកែវ ភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានគ្នា២ ទី១ឈ្មោះ ចយ ជ័យ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជាកម្មករ រស់នៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល(ស្លាប់) និងទី២ឈ្មោះ ជូ សុងហាក់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជាកម្មករ មានទីលំនៅភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល(រងរបួសធ្ងន់) ។ ចំណែកជនសង្ស័យមានគ្នា៥នាក់ ទី១ឈ្មោះ ស្រី សុជាតិ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាងដែក មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល(ឃាត់ខ្លួន)ទី២-ឈ្មោះ ស្រី ផានិត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល(គេចខ្លួន)ទី៣-ឈ្មោះ សេន ភឿក ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជាកសិករ មានទីលំ
នៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល (រត់គេចខ្លួន) ទី៤-ឈ្មោះ ហ៊ន អ៊ាងឡាយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកសិករ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល(រត់គេចខ្លួន) ទី៥-ឈ្មោះ ពីង ប៉ាវ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជាកសិករ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល(គេចខ្លួន)។

នគរបាលបានបន្តទៀត មុនពេលកើតហេតុខាងលើ ជនរងគ្រោះ និងមិត្តភក្តិ បាននាំគ្នាផឹកស្រាបៀរ នៅចំណុចផ្ទះឈ្មោះ រឿន រ៉ា ស្ថិតក្នុងភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។ ដោយឡែកចំពោះ
ក្រុមជនសង្ស័យ ក៏បានផឹកស៊ីស្រវឹងផងដែរ នៅចំណុចភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។ លុះនៅពេលកើតហេតុខាងលើ ភាគីជនរងគ្រោះ បាននាំគ្នាជិះម៉ូតូ មកដើរលេងនៅចំណុចវត្តជ្រោយតាកែវ ភូមិ-ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ហើយក៏បានជួបនិងឈ្មោះ ស្រី ផានិត ជិះម៉ូតូមកដល់ទីនោះដែរ រួចបានទាស់ពាក្យសម្ដីគ្នា ភ្លាមនោះជនសង្ស័យឈ្មោះ សេន ភឿក និង ហ៊ន អ៊ាងឡាយ បានជិះម៉ូតូមកដល់ឃើញមិត្តរបស់ខ្លួន(ស្រី ផានិត) កំពុងតែមានទំនាស់ ពេលនោះពួកគេក៏ចូលមកជួយ និងទូរសព្ទហៅគ្នីគ្នាបន្ថែម បន្ទាប់ពីទាស់សម្ដីគ្នាតឹងសរសៃក រួចបានវាយគ្នាទៅវិញទៅមក ខណៈកំពុងវាយគ្នាស្រាប់តែបក្ខពួកជនសង្ស័យ២នាក់ទៀតមានឈ្មោះ ស្រី សុជាតិ និងឈ្មោះ ពីង ប៉ាវ បានជិះម៉ូតូមកដល់ ដោយក្នុងដៃរបស់ឈ្មោះ ស្រី សុជាតិ កាន់ដែកមុខស្រួច ពណ៌ស ហើយបានដេញចាក់
ភាគីជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ ចំណែកឯឈ្មោះ សេន ភឿក ក៏បានទាញយកកាំបិតដេញជនរងគ្រោះ បន្ថែមទៀតតែពុំត្រូវ។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយតាកែវ ទទួលបានព័ត៌មានបានចុះដល់កន្លែងកើតហេតុភ្លាមៗ រួចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ស្រី ផានិត រីឯបក្ខពួកផ្សេងទៀត បានរត់គេចខ្លួន ចំណែកឯជនរងគ្រោះត្រូវបានមិត្តភក្តិនាំយកមកមន្ទីរពេទ្យបង្អែកស្រុកកោះធំ តែជនរងគ្រោះ ចយ ជ័យ បានស្លាប់មុនពេលមកដល់មន្ទីរពេទ្យ ចំពោះជនរងគ្រោះឈ្មោះ ជូ សុងហាក់ ដោយរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលបន្តនៅឯមន្ទីរប្រទេសវៀតណាម៕

មតិយោបល់