ព័ត៌មានជាតិ

លោក ថេង សុថុល ចុះសួរសុខទុក្ខមន្ត្រីសាលាខណ្ឌម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ: នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខមន្ត្រីសាលាខណ្ឌម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសបាក់ជើងខាងស្តាំ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យកាលម៉ែត។

មន្រ្តីសាលាខណ្ឌដែលរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នោះមានឈ្មោះ គង់ ឌីណា ភេទប្រុសអាយុជាង២០ឆ្នាំ។

ក្នុងឱកាសនោះ លោកថេង សុថុល ប្រធានគណ:កម្មាធិការអនុសាខាបានផ្តាំផ្ញើឲ្យលោកថែទាំសុខភាពពិសារថ្នាំតាមការកំណត់របស់ លោកគ្រូ ពេទ្យ និងសូមជូនពរឲ្យលោកឆាប់ជាសះស្បើយ។ អំណោយជូនរួមមាន ៖ មី ២កេស ទឹកក្រូច១កេស ទឹកសុទ្ឋ១កេស ទឹកដោះគោឆៅ១យួរ ថវិកាចំនួន ២៦៣ដុល្លារ និង៩៥២,០០០រៀល ក្នុងនោះ លោក ថេង សុថុល បានចំណាយថវិកាផ្ទាល់ខ្លួនឧបត្ថម្ភចំនួន១០០ដុល្លារផងដែរ។

ការយកចិត្តទុកដាក់អំពីលោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខនេះ សបញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំខណ្ឌតែងតែយកចិត្តទុក្ខដាក់ដល់មន្រ្តីក្រោមឱវាទដែលជួបគ្រោះអាសន្ន៕

photo_2016-06-01_17-16-21

photo_2016-06-01_17-16-26

photo_2016-06-01_17-17-02

មតិយោបល់