ព័ត៌មានជាតិ

បង្រ្កាបករណីគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន០៩នាក់

មណ្ឌលគិរី: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង០៩និង ៣០នាទី លោកស្នងការរងទទួលផែន ប្រឆាំងគ្រឿងញៀន និងលោក សៀក មុន្នី អភិបាលស្រុកអូររាំង និងកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកអូររាំង កម្លាំងប៉ុស្តិ៍សែនមនោរម្យ សហការជាមួយកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន ដានីន អធិការនគរបាលស្រុកអូររាំង ដោយមានការសម្របសម្រួលពីឯកឧត្ដម ម៉ម វ៉ាន់​ដាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីប្រើប្រាស់ អាវុធដោយខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ឡាំ លន់​ ស្ថិតក្នុងក្រុមពូជូរ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី ។

ក្នុងប្រតិបត្តិការនេះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ ឡាំ លន់ ភេទប្រុស​ អាយុ ៦២ឆ្នាំ មានទីលំនៅក្នុងក្រុមពូជូរ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងបានចាប់យកសម្ភារ:វត្ថុតាងមួយចំនួនមានដូចខាងក្រោម សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាម ពណ៌ស​ថ្លាចំនួន​០៦កញ្ចប់ (០៣កញ្ចប់ធំល្មម និង០៣កញ្ចប់តូច) ទម្ងន់២៣,៥២ក្រាម (ថ្លឹងទាំងសំបកថង់) កាបូបដៃ (ពណ៌ដី) ០១ អាវុធកែច្នៃ ០៣ ដើម ជញ្ជីង​ថ្លឹងសារធាតុញៀន​០១ គ្រឿង ដាវសាំម៉ារ៉ៃ ០១​ កន្ត្រៃ ០៤ ទុយោ ០១ ដុំ កាំបិតតូចស្រួច ០៣​ ដែកជំពុះទុង ០១ ប្រាក់ចំនួន ៤,២០០,០០០៛ (បួនលានម្ភៃម៉ឺនរៀល) នឹងប្រាក់ដុល្លា​រ៦០$ (ហុកសិបដុល្លារ)

លោហធាតុសង្ស័យផ្លាកទីន(ខ្សែក) ១ខ្សែ ចិញ្ចៀន ២វង់

ការបូបខ្មៅដាក់សម្ភារ: ១ កូនសៀវភៅ ១ក្បាល ទូរស័ព្ទ ៥គ្រឿង សម្បកថង់សម្រាប់វេចខ្ចប់គ្រឿងញៀន ១៧៧ថង់ ម៉ូតូ៥គ្រឿង (ខូច២គ្រឿង) និងម៉ូតូអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៤គ្រឿង សរុប៩គ្រឿង ឧបករណ៍កែច្នៃសំរាប់ជក់គ្រឿងញៀនមួយចំនួនទៀត ។​

បន្ទាប់មកកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកអូររាំង បន្តប្រតិបត្តិការរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងបានធ្វើតេស្តរកសាធាតុញៀន លើជនសង្ស័យចំនួន​០៨នាក់​ស្រី​០១នាក់​ដូចខាងក្រោម:

១– ឈ្មោះ ភឿង សុភារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករមានទី លំនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​ វត្ថុតាងម៉ូតូ ១គ្រឿង ម៉ាក ឆ្លាម ពណ៌ទឹកសមុទ្រ ។
២– ឈ្មោះ អ៊ាន ឡើង ភេទប្រុស ​អាយុ២៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅ​ភូមិ​អណ្ដូងក្រឡឹងឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន វត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាក វេវ ពណ៌ស ។
៣– ឈ្មោះ សាលី ផេង ភេទប្រុស​ អាយុ៣៣ឆ្នាំ មុខរបរ កសិករនៅ ភូមិ​ស្វាយចេក សង្កាត់ សុខដុម ក្រុងសែនមនោរម្យ​ខេត្តមណ្ឌលគិរី​ លទ្ធផល​វិជ្ជមាន ។
៤– ឈ្មោះ ធី ពិសី ភេទប្រុស អាយុ​១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅ​ភូមិ​ពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ លទ្ធផល​វិជ្ជមាន ។
៥– ឈ្មោះ ហ៊ីង ទិត្យ ភេទប្រុស ​អាយុ១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅ​ភូមិ​ពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី​ លទ្ធផល​វិជ្ជមាន​ វត្ថុតាងម៉ូតូ ១គ្រឿង ម៉ាកឆ្លាម ពណ៌ស ។
៦– ឈ្មោះ ព្លើម ធី ភេទស្រី ​អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ​ភូមិ​អណ្ដូងក្រឡឹង ឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ លទ្ធផល​វិជ្ជមាន​ ។
៧– ឈ្មោះ រស់ រិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​ ។
៨– ឈ្មោះ ថូ រដ្ឋាក់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី១១ ទីលំនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​ វត្ថុតាងម៉ូតូ ១គ្រឿង ម៉ាក់ឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០២១ ។

ករណីនេះ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកអូររាំង និងកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់