ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិម៉ាឡេស៊ី២នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន

ភ្នំពេញៈ បុរសជនជាតិម៉ាឡេស៊ី២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន ខណៈពួកគេកំពុងចែកចាយគ្រឿងញៀនកាលពីវេលាម៉ោង២២និង៣៥នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ចំណុចផ្លូវ១៧២កែង៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ជនសង្ស័យ២នាក់ទី១.ឈ្មោះ DAVE NASARENO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរ ទេសចរណ៍ ស្នាក់នៅផ្ទះជួល ម្តុំផ្សារស្ទឹងមានជ័យ។ ទី២.ឈ្មោះ SIR BROOKES NINO CAMVA ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរទេសចរណ៍ស្នាក់នៅផ្ទះជួលម្តុំផ្សារស្ទឹងមានជ័យ ។ ចំណែកវត្ថុតាងចាប់យករួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច ដែកកេះ២ ទូរស័ព្ទ០២គ្រឿង។

កងរាជអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យជនជាតិម៉ាឡេស៊ី២នាក់ គឺកម្លាំងបានទទួលព័ត៌មានថា មានជនបរទេស២នាក់ខាងលើ កំពុងលាក់ទុកថ្នាំញៀនជាប់ខ្លួន ទើបកម្លាំងមកដល់ហៅសាកសួរ និងឆែកឆេររកឃើញថ្នាំញៀនជាក់ស្តែង ក៏នាំខ្លួនទៅបញ្ជាការអាវុធហត្ថខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនិតិវិធី៕

photo_2016-06-01_17-01-40photo_2016-06-01_17-01-45

មតិយោបល់