ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីកាន់កាប់អាវុធដោយខុសច្បាប់ នៅក្នុងហាងផឹកស៊ីមួយកន្លែង
ក្រចេ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា នគរបាលក្រុងក្រចេះឃាត់ខ្លួនជនទំនើង៣នាក់ ដោយមានការចង្អុលណែនាំ ពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងក្រចេះ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ឋករណីកាន់កាប់អាវុធដោយខុសច្បាប់ ដែលបានប្រព្រឹត្តកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ…