ព័ត៌មានសុខភាព

៩០ភាគរយ មិនអើពើនឹងសញ្ញាព្រមាននៃជំងឺមហារីក៦ប្រភេទនេះឡើយ

មហារីក គឺជាជំងឺដ៏កាចសាហាវបំផុតដែលអាចសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារតែមនុស្សភាគច្រើនមិនអើពើនឹងរោគសញ្ញាដំបូងបស់វា។ រោគសញ្ញានៃជំងឺមហារីក អាស្រ័យទៅលើទំហំនៃមហារីក និងឥទ្ធិពលនៃដុំសាច់ ដែលកើតមានឡើងនៅលើសរីរាង្គ ឬជាលិកានៃរាងកាយ។ ប្រសិនបើ ជំងឺមហារីក រីករាលដាល រោគសញ្ញានឹងលេចឡើងនៅផ្នែកផ្សេងៗនៃរាងកាយជាមិនខាន។ ដូច្នេះ អ្នកត្រូវចេះសង្កេតមើលរោគសញ្ញាមួយចំនួនដោយខ្លួនឯង ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា។

១.ដុំសាច់នៅក្រោមស្បែក
ការកើតមានដុំសាច់នៅក្រោមស្បែក ត្រូវបានគេចាត់ទុកជាជំងឺមហារីកសុដន់ ហើយវាតែងតែលេចឡើងនៅជុំវិញសុដន់ ឬក្លៀក ដែលមានលក្ខណៈកន្ទួល រមាស់ និងមានការផ្លាស់ប្តូររូបរាង។

២.ក្អកមិនព្រមបាត់
អាការក្អកយូរមិនព្រមបាត់ គួបផ្សំជាមួយនឹងការថយចុះនៃចំណង់អាហារ និងស្រកទម្ងន់ភ្លាមៗ គឺជារោគសញ្ញានៃជំងឺមហារីកសួត។ ដំណាក់កាលចុងក្រោយនៃជំងឺមហារីកសួត អាចនាំឲ្យកើតមានអាការក្អកធ្លាក់ឈាម និងដកដង្ហើមញាប់ខុសប្រក្រតី។

៣.ភាពមិនប្រក្រតីនៃពោះវៀនធំ
ជំងឺមហារីកពោះវៀនធំ និងរន្ធគូថ អាចបណ្តោលឲ្យមានរោគសញ្ញាដូចជា ធ្លាក់ឈាម មានសារធាតុរំអិលដូចសំបោរ ឬខ្ទុះ លាយមកតាមលាមក។

៤.ឈឺបំពងក
ការឈឺបំពង់ក អូសបន្លាយរយៈពេលយូរ រួមបញ្ចូលទាំងពិបាកដកដង្ហើម និងពិបាកលេបចំណីអាហារ អាចជារោគសញ្ញានៃដុំសាច់មហារីកដុះនៅក្នុងបំពង់ក។

៥.ស្រកទម្ងន់
ការស្រកទម្ងន់ភ្លាមៗ អាចកើតមានឡើងនៅពេលដែលអ្នកមានជំងឺមហារីកក្រពះ។ ក្រៅពីស្រកទម្ងន់ភ្លាមៗដោយមិនបានតមចំណីអាហារ នៅមាន ភាពស្លេកស្លាំង និងពោះវៀនពិបាកធ្វើចលនារំលាយអាហារ ក៏ជារោគសញ្ញានៃជំងឺមហារីកក្រពះដែរ។

៦.បញ្ហាតម្រងនោម
បញ្ហាតម្រងនោម ក៏អាចជារោគសញ្ញានៃជំងឺមហារីកតម្រងនោម ដែរ ប្រសិនបើទឹកនោមមានលាយឈាម ឈឺតម្រងនោម និងអស់កម្លាំងរ៉ាំរ៉ៃ ជាញឹកញាប់។

ប្រសិនបើអ្នកសង្កេតឃើញភាពមិនប្រក្រតី ឬប្រការគួរឲ្យសង្ស័យណាមួយដែលបង្ហាញនៅខាងលើ គួរតែប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕

មតិយោបល់