ព័ត៌មានជាតិ

បន្តិចទៀតភ្លើងមកវិញហើយ អ្នកដែលស្ថិតនៅភូមិទួលសង្កែ សង្កាត់ឫស្សីកែវ!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនថា នៅវេលាម៉ោង៩និង៣៧នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ៣៨៧-F1&F7 ដើម្បីឲ្យក្រុមការងារធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលឆេះ ដែលមានទីតាំងស្ថិតនៅភូមិទួលសង្កែ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១០និង៣០នាទីព្រឹកនេះវិញ។

មតិយោបល់