ព័ត៌មានជាតិ

ប៉ូលិស បំបែកសំបុកអ្នកជក់ថ្នាំញ្ញៀន នៅភូមិត្រពាំងឈូក បាន៨នាក់

(ភ្នំពេញ)៖កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ នាវេលាម៉ោង ៩ព្រឹក ថ្ងៃទី៨ ខែមេសា នេះបានចុះបង្កាប់ទីតាំងលួចជក់គ្រឿងញ្ញៀនមួយកន្លែង នៅភូមិត្រពាំងឈូក ទល់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ខ្លួនបាន8នាក់នឹងសម្ភារះប្រើប្រាស់មួយចំនួន។

មន្ត្រីប៉ូលិស ដែលចុះបង្ក្រាបករណីខាងលើនេះ បានប្រាប់ Post News ថា ការចុះបង្ក្រាប់សំបុកជក់គ្រឿងញ្ញៀននេះ គឺធ្វើឡើងតាមសេចក្តីរាយការណ៏ពីពលរដ្ឋ និងការចុះស្រាវជ្រាវ ហើយសត្ថកិច្ចដឹកនាំដោយលោក សុខ ហ៊ួរ អធិការងខណ្ឌសែនសុខ បាននាំកម្លាំងចុះបង្ក្រាប់ជាក់ស្តែងតែម្តង ខណៈដែលពួកគេកំពុងប្រើប្រាស់ថ្នាំញ្ញៀន។

មន្ត្រីដដែល បានបញ្ជាក់ថា ក្នុងប្រតិបត្តិការណ៏នេះសមត្ថកិច្ចឃាត់ខ្លួនបានមនុស្ស ៨នាក់ ថ្នាំញ្ញៀនមួយចំនួន សម្ភារៈជក់មួយចំនួន និងម៉ូតូ ២គ្រឿង ផងដែរ។

ជនទាំង ៨នាក់ និងសម្ភារៈ ត្រូវបានបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងពិនិតទឹកនោមរកអ្នកមានសារធាតុញ្ញៀត បញ្ជួនទៅសាលាដំបូងចាត់ការតាមច្បាប់៕

photo_2016-04-08_13-42-47 photo_2016-04-08_13-42-50 photo_2016-04-08_13-42-55 photo_2016-04-08_13-42-59 photo_2016-04-08_13-43-03 photo_2016-04-08_13-43-12

មតិយោបល់