ព័ត៌មានអន្តរជាតិ

ព្រះរាជអាជ្ញាកំពូលនៃប្រទេសប្រេស៊ីល បានជំទាស់នឹងការតែងតាំងលោក Lula ជាគណៈរដ្ឋមន្រ្តី

(ទីក្រុងBrasilia)៖ ព្រះរាជអាជ្ញាកំពូលនៃប្រទេសប្រេស៊ីល បានផ្ដល់អនុសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា តុលាការកំពូលគួរតែរារាំងការតែងតាំងអតីតប្រធានាធិបតីប្រេស៊ីល គឺលោក Luiz Inacio Lula da Silva ជាគណៈរដ្ឋមន្ត្រី ដោយសារតែវាអាចជាគោលបំណងក្នុងការបង្អាក់ដល់ការស៊ើបអង្កេតអំពើពុករលួយ។

ការតែងតាំងលោក Lula ជាគណៈរដ្ឋមន្ត្រី ត្រូវបានគេដឹងថា ដោយសារលោកស្រីប្រធានាធិបតី Dilma Rousseff កាលពីខែមុននេះបានដាក់ឈ្មោះគាត់ឲ្យក្លាយទៅជាគណៈរដ្ឋមន្ត្រីរបស់នាង ដែលទំនងជាចង់បង្កើនការគាំទ្រ ក្នុងចំណោមសម្ព័ន្ធមិត្តរបស់នាង ដើម្បីប្រឆាំងនឹងការគំរាមកំហែងចំពោះការចោទប្រកាន់នៅក្នុងសភា។

គួរបញ្ជាក់ផងដែរថា សម្រាប់ការតែងតាំងនេះ នឹងផ្ដល់ឲ្យលោក Lula នូវអភ័យឯកសិទ្ធិមួយចំនួនចេញពីការកាត់ទោសអំពើពុករលួយ ដោយលោក Sergio Moro ជាសហព័ន្ធចៅក្រមរបស់ប្រទេសនេះផងដែរ៕

f1377aeb0d9bc208d1b0c91c222f8e434aacccb2

មតិយោបល់