សៀមរាបៈ លោកវរៈសេនីយ៍ទោ សុខ សុទ្ធាវុធ អធិការស្រុកជីក្រែង បានប្រាប់ Post News ថា មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង បណ្តាលឲ្យខូចខាតអស់ទាំងស្រុង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០និង៣២នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពព័ត៌មានបានឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ ហង់ រឿន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ។
ករណីនេះគឺបណ្តាលមកពីបញ្ហាទុស្សេខ្សែភ្លើង ទើបធ្វើឲ្យឆេះផ្ទះឈើ២ខ្នង ដែលមានទំហំទទឹង៧ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ ដែលឆេះនៅតែសសរប៉ុណ្ណោះ តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយចំនួន ដូចជាឆេះអស់លុយ៤៥០ដុល្លារ មាស៥ជី និងស្រូវ៣តោនទៀតផងដែរ។
ក្នុងហេតុការណ៍នោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ដើម្បីជាមធ្យោបាយក្នុងការពន្លត់ តែត្រូវបានឆេះអស់ទៅហើយ៕
មតិយោបល់