ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោក បានបើកបររថយន្តម៉ាកហាយឡែនឌ័រ រេចង្កូតទៅបុករម៉កកង់បី ខ្ទាតទៅបុករថយន្តព្រុសមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតទាំងសង ខាងតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០យប់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញរថយន្តបង្កមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AI-1608 បើកបរដោយបុរសម្នាក់ជាមន្រ្តីកងរាជអាវុធហត្ថ បើកបរទិសដៅពីជើងទៅត្បូង ស្រាប់តែទៅបុករម៉កកង់បី ពាក់ស្លាកលេខ ភ្នំពេញ 1AK-2185 ខ្ទាតទៅបុករថយន្តព្រុសមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6107 ដែរចតនៅលើចិញ្ចើមផ្លូវ ចំណែករថយន្តបង្កបានព្យាយាមបើករត់គេចបានប្រហែល១០០ម៉ែត្រ តែទៅមុខលែងរួច ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់ឲ្យធ្វើការដោះស្រាយគ្នា ដោតម្ចាស់រថយន្តក៏ព្រមសងសំណងទៅកាន់ភាគីរម៉កកង់បីចំនួន១០០ដុល្លារ និងសងទៅរថយន្តព្រុសចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
មតិយោបល់