ព័ត៌មានជាតិ

លោកជា សារ៉េត ប្រធានផ្សារស្ទឹងមានជ័យចាស់ហាក់ដូចជាមិនស្តាប់ការណែនាំរបស់លោកពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យឡើយ!

ភ្នំពេញៈ បណ្តាខណ្ឌទាំង១២បានចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសារធារណៈ ដែលសាលារាជនីបានចេញសេចក្តីប្រកាសឲ្យលោកអភិបាលខណ្ឌទាំង១២ ចុះរៀបចំសណ្តាប់ធ្នាប់ឲ្យបានរៀបរយ។

ដោយឡែកនៅខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ លោកពេជ្រ កែវមុន្នី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានចុះរៀបចំសណ្តាប់ធ្នាប់ចាប់ពីគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត រហូតដល់ផ្លូវវែងស្រេង ព្រំប្រទល់ជាមួយខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នេះដែរ លោកអភិបាលខណ្ឌមានជ័យ ក៏បានជួបជាមួយលោកជា សារ៉េត ដែលជាប្រធានផ្សារស្ទឹងមានជ័យចាស់ ដោយលោកជា សារ៉េត គាត់បានយកចញ្ចើមផ្លូវសារធារណៈដាក់ផ្ញើម៉ូតូ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នៅចំណុចមុខផ្សារស្ទឹងមានជ័យ ក្នុងនោះលោកពេជ្រ កែវមុន្នី បានណែនាំលោកជា សារ៉េត ឲ្យរកកន្លែងផ្ញើម៉ូតូថ្មី ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។

មកដល់ពេលនេះលោកជាសារ៉េតនៅតែបន្តយកចញ្ចើមផ្លូវដាក់ផ្ញើម៉ូតូយកលុយចូលហោប៉ាវខ្លួនឯងដដែល មិនខ្វល់ពីសម្តីលោកពេជ្រ កែវមុន្នី ហើយក៏មិនខ្វល់ពីផលប្រយោជន៍សារធារណៈនោះទេ៕

https://youtu.be/n1tFgDCR-z4

មតិយោបល់