ព័ត៌មានជាតិ

រថយន្តបុកបន្តកន្ទុយ៥គ្រឿង ធ្លាក់ប្រឡាយ របួសច្រើននាក់

កំពង់ធំៈ តាមសេចក្តីរាយការណ៍បានដឹងថា នៅមុននេះបន្តិច កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកក្កដា នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បានឡើងនៅចំណុចភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បង្កដោយរថយន្ត៥គ្រឿង បុកបន្តកន្ទុយគ្នា បណ្ដាលឲ្យមានអ្នករងរបួសជាច្រើននាក់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សេចក្តីរាយការណ៍បានបន្តទៀតថា នៅមុនពេលកើតហេតុឃើញរថយន្តក្រុងមួយគ្រឿងដឹកភ្ញៀវទេសចរបានក្រឡាប់ធ្លាក់ផ្លូវ ហើយមានរថយន្តឡែនគ្រីស័ររបស់ស៊ីម៉ាក់ បានបុកពីក្រោយ និងមានរថយន្តក្រុងដឹកភ្ញៀវវៀតណាមពីសៀមរាបទៅទីក្រុងហូជីមិញ និងមានរថយន្តយីឌុបមួយគ្រឿង និងរថយន្ត២៥កៅអីមួយគ្រឿងទៀតបានបុកបន្តបន្ទុយគ្នា បណ្ដាលឲ្យរបួសជាច្រើននាក់។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានរថយន្តសរុបចំនួន៥គ្រឿង ដោយឡែករថយន្តឡែនគ្រីស័រ ដែលរងការខូតខាតបន្តិចបន្តួចបានបើកទៅបាត់ ចំណែករថយន្ត៤គ្រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់