ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត៣គ្រឿងបុកបន្ត កន្ទុយគ្នា សំណាងល្អមិនមានអ្នករងរបួស គ្រាន់តែរងការខូចខាតរថយន្ត។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៧ និង៥៥នាទីព្រឹក ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៧ នៅលើផ្លូវលេខ១០១៩ មុខរុក្ខាប្រម៉ាញ់ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តកូរ៉េ១គ្រឿង ពណ៌ខៀវ ប្រភេទដឹកទំនិញបានជាន់ហ្វ្រាំងបង្អង់ល្បឿន ពេលនោះមានរថយន្តRANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AT-0088 មកពីក្រោយ ក៏បង្អង់ឈប់ដូចគ្នា ស្រាប់តែត្រូវរថយន្តប្រភេទប៉ែន ពណ៌ក្រហម ម៉ាកFUSO ពាក់ស្លាកលេខ ភ្នំពេញ3A-0505 បើកស្របគ្នាក្នុងល្បឿន
លឿនបុកពីក្រោយរថយន្តRANGE ROVER បណ្តាលឲ្យបែកស្តុបខាងឆ្វេង និងរុញទៅផ្ទុបជាមួយរថយន្តរ៉េ បណ្តាលឲ្យបុកបន្តកន្ទុយគ្នា៣គ្រឿង រងការខូចខាត សំណាងល្អមិនមានអ្នករងរបួស។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងរថយន្តRANGE ROVERនិងរថយន្តFUSO ដាក់ទៅម្ខាងផ្លូវដើម្បីកុំឲ្យស្ទះចរាចរណ៍ ហើយឲ្យភាគីសងខាងចរចារគ្នា ត្រឹមសំណង៥០០ដុល្លារនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់