ព័ត៌មានកីឡា

Alex Oxlade-Chamberlain មិនមក Chelsea តែចង់ទៅ Liverpool

ខ្សែបម្រើស្លាប Alex Oxlade-Chamberlain បានបដិសេធមិនផ្លាស់ទៅកាន់ក្រុមតោខៀវ Chelsea ឡើយ ខណ:រូបគេចង់ផ្លាស់មកកាន់ក្រុមហង្សក្រហម Liverpool ជាង។

ប្រភព BBC បានបញ្ជាក់ឲ្យដឹងថា ខ្សែបម្រើស្លាបអង់គ្លេស វ័យ២៤ឆ្នាំ Alex Oxlade-Chamberlain មិនចង់មកលេងឲ្រក្រុមតោខៀវ Chelsea ឡើយ ព្រោះថា កីឡាកររូបនេះ បានយល់ច្បាស់ ពីអនាគត់របស់រូបគេនៅទីនោះ ដែលអាចង្អៀតសម្រាប់តំណែងរបស់គេ។ យ៉ាងណាវិញ Alex Oxlade-Chamberlain មានបំណងចង់ផ្លាស់ទៅលេងឲ្យក្រុមហង្សក្រហម Liverpool ជាង ខណ: នៅ Anfield អាចជាកន្លែងល្អសម្រាប់ខ្សែបម្រើអង់គ្លេសរូបនេះ ស្របពេលដែល Philippe Coutinho អាចនឹងចាកចេញផងនោះ។

ជាក់ស្តែងណាស់ ក្រុមតោខៀវ Chelsea ចង់បាន Alex Oxlade-Chamberlain យ៉ាងខ្លាំង ក៍ប៉ុន្តែ កីឡាកររូបនេះ មិនចង់ទៅឡើយ ព្រោះតំណែងរបស់គេ ប្រឈមច្រើនជាមួយ Williams និងកីឡាករល្អៗជាច្រើនផ្សេងទៀត។ ក្នុងនោះដែរ Liverpool ក៍មានចំណាប់អារម្មណ៍ចង់បាន Alex Oxlade-Chamberlain ដូចគ្នា ដែលអាចធ្វើឲ្យ មានការប្រែប្រួលឡើងវិញ សម្រាប់ដោះដូរកីឡាករ នៅពេលនេះ។

ដូច្នេះហើយ រង់ចាំមើលទាំងអស់គ្នាថា តើ កីឡាករ Alex Oxlade-Chamberlain បន្តនៅ Arsenal ឬផ្លាស់ទៅកាន់ក្រុមតោខៀវ Chelsea ឬក៍ទៅកាន់ក្រុមហង្សក្រហម Liverpool ?

មតិយោបល់