អង់គ្លេស៖ អ្នកលេងរបស់ក្លិបបិសាចក្រហម កីឡាករ Shinji Kagawa នឹងសំឡឹងចូលរួមលេងឲ្យ អតីតក្លិបចាស់របស់ខ្លួន Borussia Dortmund នៅរដូវកាលក្តៅនេះ ។ កីឡាករសញ្ជាតិជប៉ុននេះ តម្លៃខ្លួនបានធ្លាក់ចុះ ដោយសល់តែ ១២ លានផោនតែប៉ុណ្ណោះ សម្រាប់ការដាក់ដេញថ្លៃពី Dortmund ។នេះបើតាមរបាយការណ៍ Football Direct News ។
កីឡាករវ័យ ២៥ ឆ្នាំ សញ្ជាតិជប៉ុន នៅរដូវលកាលនេះដែលលេងក្រោមការគ្រប់គ្រង David Moyes តែងតែដាក់ឲ្យលេង និងស្ថិតនៅ តំណែងខុសពីខ្លួនលេងកន្លងមក ។ ក៏ប៉ុន្តែ ក្រោយ David Moyes បណ្តេញចេញមុនរដូវកាល ដោយ Ryan Giggs ចូលមកកាន់កាប់តំណែងជំនួស នោះ គេឃើញថា Shinji Kagawa បានលេងក្នុងតំណែងពិតរបស់ខ្លួនវិញ ។ Shinji Kagawa បានចូលរួមលេង នៅក្លិបបិសាចក្រហមនៅក្នុងឆ្នាំ ២០១២ ដោយបិសាចក្រហមចំណាយ ទិញពី Borussia Dortmund ក្នុងតម្លៃ ១៨ លានផោន ហើយ បើសិនជា Jurgen Klopp ដែលជាអ្នកគ្រប់គ្រងក្លិប Borussia Dortmund ងាកមកកុងត្រានោះ ជាក់ណាស់ វាជារឿងល្អព្រោះថា Shinji Kagawa ជាអ្នកលេងដែលមានសមត្ថភាព ខ្ពស់គួរសម។
Shinji Kagawa គេឃើញថា បរាជ័យក្នុងការស្វែងរកគ្រាប់បាល់ ក្នុងចំណោម ២៩ ប្រកួតដែលលេចមុខ លើទីលាន ដែលខុស ពីខ្លួនលេងក្រោមការគ្រប់គ្រងរបស់ Sir Alex Ferguson ៕
ព័ត៌មានជាតិ
មតិយោបល់