ព័ត៌មានជាតិ

រដ្ឋបាលព្រៃឈើត្បូងឃ្មុំសហការជាមួយនគរបាលប៉ុស្តិ៍មង់រៀវ ចាប់រថយន្តដឹកឈើមួយគ្រឿងផ្ទុកឈើអារលេខ២ ចំនួន ៤១ដើម

ត្បូងឃ្មុំៈ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលមង់រៀវ ដឹកនាំដោយលោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចាប់ឃាត់រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយក្រហម ពាក់ស្លាកលេខតាកែវ 3A-1136 ចំនួន ០១គ្រឿង ដឹកជញ្ជូនឈើអារលេខ២ ចំនួន៤១ ដើម ស្មើនឹង២,១៥២ម៉ែត្រត្រីគុណ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នវត្ថុតាងឈើបានយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើមេមត់ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី រីឯរថយន្តរក្សាទុកនៅសាលាដំបូងខេត្តត្បូងឃ្មុំ៕

photo_2016-06-01_19-45-53photo_2016-06-01_19-45-55photo_2016-06-01_19-45-58

មតិយោបល់