ព័ត៌មានជាតិ

រន្ធត់! រថយន្តមន្ត្រីចូលនិវត្តន៍​ បុកហុងដាឌ្រីមស្លាប់ម្នាក់ នៅតាកែវ

តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តម៉ាកត្រេន បើកបុកម៉ូតូហុងដាឌ្រីមពេញទំហឹង ក្នុងទិសដៅផ្ទុយគា្ន បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ ខណៈ​បញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍នេះបានកើតឡើង​ កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតលើលើផ្លូវខេត្តបំបែកជាបួន លេខ២៩A ភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ មិត្ត យើង ភេទប្រុស អាយុ៤៧ឆ្នាំ(ស្លាប់) ស្នាក់នៅភូមិព្រៃផ្ទៅ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែក​ជនបង្កឈ្មោះ ញ៉ិច ពៅ ភេទប្រុស អាយុ៦០ មុខរបរមន្ត្រីរាជការចូលនិ​វ​ន្តន៍ បើករថយន្តម៉ាកត្រេន ពណ៌ស គ្មានស្លាកលេខ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់