ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស សម្រាប់ថ្ងៃទី0១ ខែមិថុនា ឆ្នាំ ២០១៦ មាន ចំនួន ៧លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ១នាក់ ( ប្រុស ) របួសធ្ងន់ ១១ នាក់ ( ស្រី ៤ នាក់ ) និង របួសស្រាល ១០ នាក់ ( ស្រី ៣ នាក់ ) ។
នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ៧ លើកនេះ បណ្តាលឲ្យខូចខាត យានយន្តសរុប ចំនួន ១៤គ្រឿង រួម មាន ម៉ូតូ ចំនួន ១២ គ្រឿង , រថយន្ត ធុន តូច ១, រថយន្ត ធុន ធំ ១ គ្រឿង ។
មូលហេតុ ដែលបណ្តាល ឲ្យកើតមានគ្រោះថ្នាក់ ចរាចរណ៍នេះ រួមមាន ល្មើសល្បឿន ៤លើក ( ស្លាប់ ១នាក់ ) , ប្រជែង ២លើក, មិន ប្រកាន់ ស្តាំ ១លើក , ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ចរាចរណ៍ ១០ នាក់ ( យប់ ៩នាក់ ) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៣ លើក , ផ្លូវ ខេត្ត ក្រុង ៣ លើក , ផ្លូវលំ ១ លើក ដោយឡែក យានយន្ត ដែលបង្កហេតុ រួមមាន ម៉ូតូ ៦លើក , រថយន្ត ធុន តូច ១ លើក ។
ខេត្ត រាជធានី ដែល មាន គ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួម មាន ភ្នំពេញ ១ លើក ( ស្លាប់ ១ នាក់ ) របួស ១ នាក់ , កំពង់ចាម ២ លើក ស្លាប់ ១ នាក់ ( ស្រី ១ នាក់ ) របួស ៥ នាក់ , និង ខេត្តស្វាយរៀង ១ លើក របួស ៥ នាក់ ( ស្រី ១ នាក់ ) ។
នៅ ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៦ លទ្ធផលត្រួតពិនិត្យ អនុវត្ត ច្បាប់ចរាចរណ៍ ផ្លូវគោក ឃើញថា យានយន្ត ដែល ល្មើស សរុបទូទាំងប្រទេស មាន ចំនួន ៣.៦៤៧ គ្រឿង ក្នុង នោះ បាន ធ្វើការ អប់រំ ចំនួន ១.៦៤៣ គ្រឿង និង ពិន័យ សរុប ២.០០៤ គ្រឿង៕
មតិយោបល់