ក្រុមហ៊ុន Microsoft បានទិញយកអាជីវកម្មទូរស័ព្ទចល័តពីក្រុមហ៊ុន Nokia ប៉ុន្តែនៅពេលនេះ ស្រាប់តែធ្លាយព័ត៌មានថា ក្រុមហ៊ុន Microsoft គ្រោងបង្កើតស្មាតហ្វូន Surface Phone ទៅវិញ។
ប្រសិនបើព័ត៌មាននេះ លេចឮនៅមុនពេល ដែល Microsoft ទិញអាជីវកម្មទូរស័ព្ទចល័តពី Nokia នោះ ប្រាកដជាមិនថ្វីទេ ប៉ុន្តែវាជារឿងមួយដែលចំណែកផងដែរ ព្រោះថា អាជីវកម្មទូរស័ព្ទចល័ត Microsoft បានទិញពី Nokia ទៅហើយ ចាំបាច់អ្វីបង្កើត Surface Phone ដោយខ្លួនឯង ម្យ៉ាងទៀត Microsoft ក៏បានបរាជ័យរួចទៅហើយនៅលើទីផ្សារ Surface Tablet។
នៅមិនទាន់មានប្រភពណាមួយបញ្ជាក់ឲ្យច្បាស់ពីព័ត៌មាននោះទេ ប៉ុន្តែមានព័ត៌មានចចាមអារ៉ាមមួយបានលេចឮស្របគ្នានេះថា ក្រុមហ៊ុន Nokia បានសាកល្បងប្រើ Android នៅលើ ស្មាតហ្វូន Lumia តាំងពីមុនពេល Microsoft ទិញ Nokia៕
មតិយោបល់