ព័ត៌មានជាតិ

ដាច់កន្ត្រកយោងនៅការដ្ឋានសាងសង់ផ្ទះ របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញៈ នៅម៉ោង ៣:៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះ បុរស៣នាក់ រងរបួសធ្ងន់ស្រាល ដោយសារកន្ត្រកយោងខ្សាច់ ដាច់ខ្សែធ្លាក់ត្រូវ ។ ភ្លាមៗត្រូវបានកម្មករនាំគ្នាយកបុរសម្នាក់ ដែលត្រូវក្បាលធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ការដ្ឋានសំណង់កើតហេតុនេះ ស្ថិតនៅផ្ទះលេខ១២៨ ភូមិ៨ ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ចំពោះអ្នករងរបួសស្រាល ត្រូវបានម្ចាស់ការសំណង់ចេញថ្លៃព្យាបាល ២០ម៉ឺនម្នាក់ ។ ចំណែកអ្នករបួសធ្ងន់ យកទៅព្យាបាល ។

សូមបញ្ជាក់ថា ការដ្ឋានសំណង់ផ្ទះស្នាក់នៅមួយនេះ មានធ្លាក់ដែកមកលើផ្ទះប្រជាជនក្បែរខាង ច្រើនលើកច្រើនសារកន្លងមកហើយ ប៉ុន្តែពុំមានបង្ករបួសដល់មនុស្ស ហើយនៅថ្ងៃកើតហេតុនេះ បានធ្លាក់កន្ត្រងយោងខ្សាច់មកលើ កម្មករ៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់តែម្តង៕

photo_2016-06-01_20-41-23photo_2016-06-01_20-41-35photo_2016-06-01_20-41-40

មតិយោបល់