ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យន្តហោះអេហ្ស៊ីបធ្លាក់ចូលសមុទ្រកាលពីខែមុន ឥឡូវរកឃើញប្រអប់ខ្មៅហើយ

បារាំង: យោងតាមគេហទំព័រ Sky News ដែលបានចេញផ្សាយនៅថ្ងៃទី០១ មិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា យន្តហោះអេហ្ស៊ីប EgyptAir 804 ដែលបានធ្លាក់ចូលសមុទ្រមេឌីទែរ៉ាណេ ដែលបណ្តាលឲ្យស្លាប់មនុស្ស ៦៦នាក់ កាលពីខែមុននោះ ឥឡូវនេះរកឃើញប្រអប់ខ្មៅហើយ នេះបើតាមក្រុមស្រាវជ្រាវរបស់បារាំង។

ការទម្លាយភាពទាល់ច្រកនេះ បានកើតឡើងបន្ទាប់ពីនាវាបារាំងបានចាប់យកសញ្ញាក្នុងតំបន់បីម៉ាយ ស្មើនឹង៥គីឡូម៉ែត ដែលជាកន្លែងយន្ដហោះនេះត្រូវបានគេជឿថា បានធ្លាក់នៅថ្ងៃទី១៩ ខែឧសភា បានសម្លាប់អ្នកដំណើរនិងនាវិកទាំងអស់ ៦៦នាក់នៅលើយន្តហោះនោះតែម្តង។

បណ្តាញប្រតិបត្តិការបញ្ចេញដោយទិន្នន័យហោះហើរ និងការថតសំលេងកាប៊ីនយន្ដហោះ ត្រូវបានគេស្គាល់ថា ជាប្រអប់ខ្មៅដែលបានរើសយកពីក្រោមទឹកជ្រៅក្នុងសមុទ្រ។

នាវាបារាំង La Place ត្រូវបានបំពាក់ជាមួយឧបករណ៍ជម្រៅទឹក៦០០០ម៉ែត្រ ចំនួនបីកន្លែងដែលអាចរកឃើញសញ្ញានេះ។ ហើយរកឃើញកម្ទេចកំទីមួយចំនួនពីយន្ដហោះនេះ រួមទាំងអាវកាក់ជីវិត ទ្រព្យសម្បត្ដិអ្នកដំណើរនិងបំណែកផ្សេងៗទៀតផងដែរ ត្រូវបានគេរកឃើញរួចហើយប៉ុន្តែតួយន្តហោះនិងប្រអប់ខ្មៅ នៅតែបាត់ខ្លួននៅមុនពេលការរកឃើញចុងក្រោយបំផុតនេះ៕

kkkk

មតិយោបល់