ព័ត៌មានជាតិ

កាន់ដាវស៊ាំម៉ូរ៉ៃ គំរាមកាប់ស្ត្រីម្នាក់តែមិនសម្រេច ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាន់ដាវស៊ាំម៉ូរ៉ៃ គំរាមកាប់លើស្ត្រីម្នាក់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ទី៣០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនល្មើសមានឈ្មោះ ឆែម សុខរាម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន និងជនរងគ្រោះមានឈ្មោះ ឃុន ស្រីមុំ អាយុ២៩ឆ្នាំ មុុខរបរនៅផ្ទះ មានទីលំនៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងនិយាយលេងជាមួយមិត្តជិតខាងបន្ទប់ ស្រាប់តែជនល្មើស បានដើរចេញពីបន្ទប់របស់ខ្លួនដោយដៃកាន់ដាវមកគំរាមរកចាក់សម្លាប់ តែបានម្ចាស់ផ្ទះជួលបានរត់ទៅឃាត់ ហើយរាយការណ៍ជូនសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា ខ្លួនពិតជាយកដាវធ្វើសកម្មភាពគំរាមជនរងគ្រោះប្រាកដមែន ចំពោះគ្រឿងញៀនវិញក៏ធ្លាប់ប្រើប្រាស់ដែរ ហើយករណីនេះកម្លាំងជំនាញកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនទៅតុលាការតុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

https://youtu.be/rVoH0AWysi0

មតិយោបល់