ភ្នំពេញៈ តាមចាស់ៗបុរាណតែងតែនិយាយថា អ្នកដែលមានផ្កាក្រចកច្រើន គឺមានលាភមានសំណាង រឺមានលុយចាយច្រើនជាដើម ប៉ុន្តែការពិតដែលនៅក្រោយនៃការលេចរូបរាងនៃ ផ្កាក្រចកអាចមិនមែនជារឿងល្អ ដូចដែលពួកគាត់កំណត់សំគាល់។ តើវាបណ្តាលមកពីអ្វីទៅដែលបណ្តាលឲ្យមានផ្កាក្រចក? តើវាជារឿងល្អ រឺអាក្រក់? ការលេចរូបរាងនៃផ្កាក្រចកអាចទាក់ទងទៅនឹង ទី១- កង្វះនៃជាតិស័ង្កសីហានិភ័យគឺមានច្រើនទៅលើមនុស្សដែលញុាំបួស, អ្នកដែលមានជំងឺតំរងនោម រឺថ្លើម និង ទឹកនោមផ្អែម។
រោគសញ្ញាចំបងមួយចំនួនរួមបញ្ជូលទាំងការអស់កំលាំង, រាគ, កង្វះនៃចំណង់អាហារ និង ប្រព័ន្ធភាពសុាំចុះខ្សោយ។ ទី២- ការឆ្លងមេរោគផ្សិតការឆ្លងមេរោគផ្សិតគឺជារឿងទូទៅបំផុត។ ទី៣- ជំងឺ PellagraPellagra គឺជាការកង្វះនៃវីតាមីន B3។ រោគសញ្ញាផ្សេងទៀតរួមមានចង់ក្អួត, ប្រេះស្រកានៅលើស្បែក, រាគ និង រលាកនៃភ្នាសស្លេស និងទី៤- កង្វះវីតាមីន Cកើតឡើងដោយគ្មានការមានរោគសញ្ញាណាមួយ ហើយវាជាការព្រួយបារម្ភសំរាប់អ្នកដែលទទួលរងការធុញនឹងអាហារ, អ្នកជំងឺទឹកនោមផ្អែម និង អ្នកដែលឧស្សាហ៍រាគញឹកញាប់។
ដូច្នេះវាមិនមែនជារឿងនោះទេដែលអ្នកប្រទះឃើញក្រចកដៃរបស់អ្នកមានផ្កាក្រចកច្រើនខុសពីធម្មតា៕
មតិយោបល់