ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

គាំទ្រការចាយលុយរៀល គឺគាំទ្រសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញៈ ការចាយវាយប្រចាំថ្ងៃ លុយគឺជារូបិយបណ្ណមួយ ដែលយើងមិនអាចខ្វះបាន និងត្រូវការបំផុត ជាងនេះទៅទៀត ប្រសិនបើយើងម្នាក់ៗរួមគ្នាចាយលុយរៀលឲ្យកាន់តែច្រើន និងកាត់បន្ថយការប្រើប្រាស់រូបិយបណ្ណបរទេសនោះ នឹងធ្វើឲ្យរូបិយបណ្ណជាតិយើង នឹងមិនធ្លាក់ចុះ ហើយរូបិយបណ្ណបរទេសគឺមានប្រាក់ដុល្លារជាដើមនោះ ក៏នឹងមិនឡើងថ្លៃនោះដែរ។

នៅក្នុងតួនាទីសេដ្ឋកិច្ច ប្រាក់រៀល ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ រូបិយវត្ថុនិងគោលនយោបាយអត្រាប្តូរប្រាក់ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាបរិដ្ឋានអំណោយផល មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍សកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ក្នុងវិស័យពាណិជ្ជកម្ម ការប្រើប្រាស់ប្រាក់រៀលតែមួយ ជួយកាត់បន្ថយចំណាយប្រតិបតិ្តការ ដូចជាការប្តូរប្រាក់សម្រាប់ដោះដូរក្នុងស្រុក កាត់បន្ថយហានិភ័យ ពីការបាត់បង់ដោយសារ ការប្រែប្រួលអត្រាប្តូរប្រាក់ និងសម្រួលការកំណត់ថ្លៃដោះដូរតែមួយ ដែលធ្វើការដោះដូរប្រព្រឹត្តទៅ យ៉ាងងាយស្រួលនិងឆាប់រហ័ស។

ការប្រើប្រាស់ប្រាក់រៀល រួមចំណែកជំរុញការវិនិយោគ និងបង្កើតការងារធ្វើ តាមរយៈឥទ្ធិពលនៃគោលនយោបាយ រូបិយវត្ថុលើការបន្ទាប អត្រាការប្រាក់ទីផ្សារ ជាកត្តាកំណត់និន្នាការ នៃកម្ចីសម្រាប់ការវិនិយោគនិងផលិតកម្ម ដែលមានផលវិជ្ជមានលើការបង្កើតការងារធ្វើ ។ នៅក្នុងផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់រូបិយប័ណ្ណបរទេស ប្រៀបដូចជាការផ្តល់ប្រាក់កម្ចី ដោយមិនមានការប្រាក់ដល់ធនាគារកណ្តាលបរទេស ដែលបោះផ្សាយរូបិយប័ណ្ណទាំងនោះដែរ។ ដូចនេះ ការប្រើប្រាស់ប្រាក់រៀល នឹងធ្វើឲ្យប្រទេសយើង ទទួលបានប្រាក់ចំណូល ពីការបោះពុម្ព និងស្រូបយកនូវរូបិយប័ណ្ណដើម្បី គរពូនជាទុនបម្រុង សម្រាប់ពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន មកលើសេដ្ឋកិច្ចកម្ពុជា។

ក្នុងគោលបំណងជំរុញឲ្យមានការប្រើប្រាស់ប្រាក់រៀល ម្ចាស់ឱសថស្ថាន ចំរើន ច័ន្ទលីដា សន្យាតាំងចិត្តមិនរាលថយ គោលការមិនទទួលយកលុយផ្សេងក្រៅពីលុយខ្មែរ ដោយបាននិយាយរៀបរាប់ក្នុងគណនេយ្យហ្វេសប៊ូកថា «រាប់មកដល់ថ្ងៃនេះគឺ ៤ខែហើយសំរាប់យុទ្ធនាការទទួលតែប្រាក់រៀល។ រឿងជូរចត់ជាច្រើនកើតឡើងស្ទើររាល់ថ្ងៃ ពាក្យតិះដៀលប្រមាថមានគ្រប់យា៉ង ពីសំណាក់ភ្ញៀវទាំងខ្មែរនិងបរទេស គ្មានមួយថ្ងៃណាដែលពួកខ្ញំុមិនពន្យល់ពីហេតុផលដ៏លំបាកនេះទេ»។

ហេតុអ្វីគ្រាន់តែឆន្ទៈមួយនេះត្រូវឲ្យពួកខ្ញំុរងគ្រោះគ្រប់យា៉ង? ខ្ញំុមិនដែលគិតសូម្បីម្តងដើម្បីបញ្ឈប់ការតាំងចិត្តនេះឡើយ នេះមិនមែនដើម្បីបញ្ជាក់ថាខ្ញំុចង់ចាញ់ចង់ឈ្នះយកឡូយនោះទេ តែនោះជាជំហរដែលខ្ញំុតាំងចិត្តធ្វើដើម្បីតបស្នងនឹងបេះដូងដែលរងការមើលងាយយា៉ងយូរពីសំណាក់ភ្ញៀវបរទេសមួយចំនួន។ អតិថិជនគឺជាស្តេច តែសំរាប់ពេលនេះខ្ញំុធ្វើអស់លទ្ធភាពហើយដើម្បីរក្សាទាំងគុណភាពនិងគុណធម៌។ ខ្ញំុមិនយកឱកាសនេះដើម្បីបង្ហាញភាពទន់ជ្រាយទេ តែចង់និយាយពីសាមគ្គីភាពនៅមានកំរិត។ ហត់ពេកហើយ ឆ្អែតពេកហើយ តែមិនបញ្ឈប់ទេ លើកលែងតែបាត់ឈ្មោះឱសថស្ថាននេះ”៕

photo_2016-06-01_20-56-30

photo_2016-06-01_20-56-33

photo_2016-06-01_20-56-37

photo_2016-06-01_20-56-40

មតិយោបល់