ព័ត៌មានជាតិ

រថយន្តបើកលឿន ទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣នឹង៥៥នាទី ផ្លូវលេខ៥៧B ក្រុមទី០៩ ភូមិតាខៀវ ឃុំអំពិលប្រាំដើម ស្រុកបវេល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាលចំនួន ២នាក់។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើងឡើងរវាងរថយន្តម៉ាកកាមរី ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2ប-៩៦៥៨ បើកបរដោយឈ្មោះ ម៉ិញ គឿម ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិវាល់វង់ ឃុំតាស្ដា ស្រុកសំពៅលូន បានបើករថយន្ដទៅបុកពីក្រោយ ម៉ូតូម៉ាកហុងដា C១០០ ចាស់ ពណ៌ខ្មៅ គ្មានលេខ បើកបរដោយឈ្មោះ គេន រ៉េត ភេទប្រុស អាយុ ៥៩ឆ្នាំ នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុបវេល (រងរបួសស្រាល) នឹងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ មាស សុភាព ភេទស្រី អាយុ៤៤ឆ្នាំ នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល(រងរបួសធ្ងន់) បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល។

តាមការរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាកកាមរីស៊េរីចាស់ខាងលើ បើកបរក្នុងល្បឿនលឿនទៅបុកពីក្រោយម៉ូតូម៉ាកហុងដាសេ១០០ពេញទំហឹង ទើបបណ្តាលអោយមានមនុស្ស២នាក់រងរបួសធ្ងន់ស្រាល។

ករណីនេះ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែង ចំណែកមធ្យោបាយទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបវេល រង់ចាំដំណោះស្រាយតាមច្បាប់ផ្លូវ ៕

មតិយោបល់