ព័ត៌មានជាតិ

First News៖ ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់នៅខាងមុខសាលាពៅអុង សង្ស័យករណីវាយប្លន់យកម៉ូតូ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានការប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់នៅខាងមុខសាលាពៅអុង សង្ស័យថាជាករណីវាយប្លន់យកម៉ូតូ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសាលាពៅអុង ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត។ ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

មតិយោបល់