ព័ត៌មានសុខភាព

កុំចេះតែសង្ងំស្ងៀម! បើអណ្តោតប្រែពណ៌បែបនេះ ឆាប់ទៅរកពេទ្យភ្លាម

តើអ្នកដឹងទេ អណ្តោតក៏អាចបង្ហាញពីបញ្ហាសុខភាពដែរ? អ្នកជំនាញបានណែនាំថា អ្នកត្រូវឧស្សាហ៍ពិនិត្យមើលអណ្តោតដោយខ្លួនឯង នៅពេលព្រឹកព្រលឹមទាំងមិនទាន់ដុសធ្មេញទើបអាចដឹងពីបញ្ហាសុខភាពបានច្បាស់។ ប្រសិនបើ អណ្តោត របស់អ្នកប្រែទៅជាពណ៌អ្វីផ្សេង ក្រៅពីពណ៌ផ្តាឈូកនោះបញ្ជាក់ថា រាងកាយរបស់អ្នកកំពុងតែជួបហានិភ័យហើយ។ ខាងក្រោមនេះ គឺជាប្រភេទនៃពណ៌អណ្តោតដែលប្រែប្រួលទៅតាមជំងឺនៅក្នុងរាងកាយរបស់អ្នក៖

អណ្តោតពណ៌ក្រហម
អណ្តោតពណ៌ក្រហម អាចបញ្ជាក់ថា អ្នកមានជំងឺឆ្លង ឬបញ្ហារលាកមួយចំនួនដែលកំពុងតែកើតមាននៅក្នុងឈាម ឬរាងកាយរបស់អ្នក។

អណ្តោតពណ៌ក្រហមថ្លា
ប្រសិនបើអណ្តោតរបស់អ្នកមានពណ៌ក្រហមថ្លា មានន័យថា អ្នកកំពុងតែមានបញ្ហាបេះដូង ហើយជួនកាលវាក៏អាចបង្ហាញពីប្រភេទនៃជំងឺឈាមមួយចំនួនផងដែរ។

អណ្តោតពណ៌លឿង
ចំពោះអណ្តោតពណ៌លឿង វាអាចបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាក្រពះ ឬថ្លើម ហើយ។

អណ្តោតពណ៌ស្វាយ
អណ្តោតពណ៌ស្វាយ បណ្តោលមកពីអ្នកកំពុងតែមានជំងឺសួត និងបេះដូង។

អណ្តោតពណ៌ខៀវ
អណ្តោតពណ៌ខៀវ អាចបញ្ជាក់ពីផលប៉ះពាល់នៃជំងឺតម្រងនោម។

អណ្តោតពណ៌ស
អណ្តោតពណ៌ស បង្ហាញយ៉ាងច្បាស់ថា អ្នកកំពុងតែខ្វះជាតិទឹកនៅក្នុងខ្លួន ហើយជួនកាលវាក៏អាចបង្ហាញពីការឆ្លងមេរោគផ្សិត និងជំងឺផ្តាសាយផងដែរ។

អណ្តោតមានសភាពស្លេក
អណ្តោតមានលក្ខណៈស្លេកមានន័យថា អ្នកកំពុងតែទទួលរងនូវកង្វះវីតាមីន និងសារធាតុរ៉ែ។

ទាំងអស់នេះហើយ គឺជាសញ្ញាដាស់តឿនថា រាងកាយរបស់អ្នកកំពុងតែជួបនូវបញ្ហាផ្សេងៗដែលត្រូវដោះស្រាយជាបន្ទាន់ ហើយចំពោះអណ្តោតដែលបញ្ជាក់ថាអ្នកពិតជាមានសុខភាពល្អ គឺអណ្តោតពណ៌ផ្តាឈូក៕

ប្រភពៈ boldsky

មតិយោបល់