ភ្នំពេញៈ បុរសជាជនបរទេសវ័យចំណាស់ម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយបែកមុខបែកមាត់ហូរឈាមស្រោចពេញខ្លួន ដោយមិនមានអ្នកណាម្នាក់បានដឹងថា រូបគាត់បានដើរមកទីណាឡើយតែម្នាក់ឯង ដោយដើរសុខៗក៏ស្រាប់តែមកដួល ផ្កាប់មុខនោះ។
ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៥ និង ១០នាទីល្ងាច ថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០១៨ នៅខាងក្រោយសាលាបឋមសិក្សាភូមិ ៦ ផ្លូវលេខ ៤៣០ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីស្ត្រីម្នាក់បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញបុរសជាជនបរទេសរងគ្រោះម្នាក់ ខាងលើ ដោយមិនមានអ្នកណាម្នាក់បានដឹងថា រូបគាត់ដើរមកពីទីណាឡើយ លុះមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែរូបគាត់បានដួលផ្ងាប់មុខរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។ ភ្លាមនោះ ពួកគាត់ក៏បាននាំគ្នារត់ទៅជយយលើករូបគាត់ដាក់លើ ចិញ្ចើមផ្លូវ និង នាំគ្នាយកប្រេងកូឡាទៅលាប និង ច្របាច់គក់ឲ្យទើបរូបគាត់បានដឹងខ្លួនវិញ ដោយទំនងជាកើតឡើង ដោយសារតែរូបគាត់ងងឹតមុខហើយមើលទៅ ទើបបានជាដើរសុខៗនិងដួលបែកមុខ បែកមាត់ហូរឈាមពេញខ្លួនបែបនេះ។
ក្រោយពេលកើតហេតុ ក្រោយពីពួកគាត់បានលើកបុរសជនបរទេសម្នាក់ខាងលើទៅដាក់លើចិញ្ចើមផ្លូវ ដើម្បីជួយច្របាច់គក់នោះ ក៏មានការភ្ញាក់ផ្អើលទៅដល់កម្លាំងនគរបាលប៉ុស្តិ៍ទួលទំពូងទី២ ចុះមកដល់ និងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូរវៀត ជាបន្តទៅទៀត៕
មតិយោបល់